September 21, 2020

Language:

CamSA20-13: ចំនុចខ្សោយធ្ងន់ធ្ងរ (zero-day) មាននៅក្នុងកម្មវិធី Google Chrome

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន​ Google​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​អំពីការអាប់ដេតសុវត្ថិភាព​ដើម្បី​ជួសជុល​ភាពងាយ​រងគ្រោះ​ ឬចំណុចខ្សោយ​មាន​នៅ​ក្នុង​កម្មវិធី​ Google​ Chrome​។ ចំណុចខ្សោយ​នេះ​ត្រូវ​បាន​កំណត់​លេខ​សម្គាល់​ CVE-2020-6418​ មាន​កម្រិតសុវត្ថិភាព​ធ្ងន់ធ្ងរ​បំផុត​ប្រភេទ​ 0-Day។

CVE-2020-6418: ចំនុចខ្សោយនេះកើតមាននៅក្នុងកម្មវិធី Google Chrome ដែលមានបញ្ហានៅក្នុង Chrome’s V8 JavaScript Engine។ ការវាយប្រហារជោគជ័យលើចំណុចខ្សោយនេះអាចបង្កឱ្យមានការប៉ះពាល់លើអង្គចងចាំ ហើយអាចនាំឱ្យមានការដំណើរការកូដពីចម្ងាយ។

២. ផលិតផលដែលរងផលប៉ៈពាល់

កម្មវិធី Google Chrome ដែលមានកំណែ 80.0.3987.122 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Window, Mac និង Linux។

៣. ផលវិបាក

ការវាយលុកជោគជ័យទៅលើចំណុចខ្សោយទាំងនេះ អាចមានលទ្ធភាពក្នុងការដំណើរការកូដពីចម្ងាយ (remotely execute) និងអាចគ្រប់គ្រងប្រព័ន្ធទាំងស្រុង។

៤.ការណែនាំ

ការិយាល័យ CamCERT សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើ​ជាបន្ទាន់​ទៅកាន់កំណែចុងក្រោយបំផុត (Latest version)។

៥. វេបសាយពាក់ព័ន្ធ

  • https://chromereleases.googleblog.com/2020/02/stable-channel-update-for-desktop_24.html
  • https://www.zdnet.com/article/google-patches-chrome-zero-day-under-active-attacks/
  • https://www.tenable.com/blog/cve-2020-6418-google-chrome-type-confusion-vulnerability-exploited-in-the-wild
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.