March 19, 2024

Language:

CamSA19-50: ចំនុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៩ របស់ផលិតផល Microsoft ប្រចាំខែតុលា ២០១៩

១.ព័ត៌មានទូទៅ

ក្រុមហ៊ុន​ម៉ៃក្រូសូហ្វ​បាន​ធ្វើការ​ចេញផ្សាយ​នូវ​បញ្ជី​ចំនុច​ខ្សោយ​ចំនួន ​៥៩ចំនុច​ ដែល​មានផល​ប៉ៈ​ពាល់​ទៅដល់​ផលិតផល​របស់​ខ្លួន​ដែល​ក្នុង​ចំ​នោម​នោះ​មាន​ ៩ចំនុច​ ត្រូវ​បាន​ចាត់ទុកថា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត​។ការ​វាយលុក​ដោយ​ជោគជ័យ​ទៅលើ​ចំនុច​ខ្សោយ​ធ្ងន់ធ្ងរ​ទាំង៩ នេះ​ អាច​អនុញ្ញាត​ឲ្យ​មានការ​ដំណើរការ​កូដ​ពី​ចំងាយ​ (remote​ code​) ដោយ​ហេ​គឃ័រ​។ ចំនុច​ខ្សោយ​ទាំង ៩នោះ​ មាន​ដូច​តទៅៈ​

  • CVE-2019-1060: ចំនុចខ្សោយនេះកើតមានឡើងនៅពេលដែល Microsoft XML Core Services (MSXML) parser ដំណើរការនូវអ្វីដែលអ្នកប្រើប្រាស់បានបញ្ចូល (user input)។ អ្នកវាយប្រហារដែលវាយលុកបានជោគជ័យ អាចដំណើរ ការកូដពីចំងាយដើម្បីធ្វើការគ្រប់គ្រងទៅលើប្រព័ន្ធទាំងមូល
  • CVE​-2019​-1238​, CVE​-2019​-1239​: ចំនុច​ខ្សោយ​នេះ​កើតមាន​នៅពេល​ដែល​ VBScript​ engineធ្វើការ​ជាមួយនឹង​ objectsក្នុង​អង្គ​ចងចាំ​។ ចំនុច​ខ្សោយ​មួយ​នេះ​អាច​អនុញ្ញាត​ឲ្យ​មានការ​វាយលុក​ទៅលើ​អង្គ​ចងចាំ​ដែល​អាច​ដំណើរការ​កូដ​នានា​ក្នុងនាម​ជា​អ្នក​ ប្រើប្រាស់​
  • CVE​-2019​-1307​, CVE​-2019​-1308​, CVE​-2019​-1335​, CVE​-2019​-1366​, CVE​-2019​-1367​: ចំនុច​ខ្សោយ​នេះ​កើតមាន​នៅពេល​ដែល​ ChakraCore​ scripting​ engine​ ធ្វើការ​ជាមួយនឹង​ objects​ ក្នុង​អង្គ​ចងចាំ​នៅក្នុង​ Microsoft​ Edge​។ ចំនុច​ខ្សោយ​មួយ​នេះ​អាច​អនុញ្ញាត​ឲ្យ​មានការ​វាយ​ លុក​ទៅលើ​អង្គ​ចងចាំ​ ដែល​អាច​ដំណើរការ​កូដ​នានា​ក្នុងនាម​ជា​អ្នកប្រើ​ប្រាស់​
  • CVE-2019-1333: ចំណុច​ខ្សោយ​នេះ​ អាច​ឱ្យ​អ្នក​វាយប្រហារ​ប្រតិបត្តិ​កូដ​ពី​ចម្ងាយ​ដែល​មាននៅ​ក្នុង Windows Remote Desktop Client ​នៅពេលដែលអ្នកប្រើប្រាស់បានភ្ជាប់ជាមួយម៉ាស៊ីនមេ មានមេរោគ។ ការ​វាយលុក​ដោយ​ជោគជ័យ​ទៅលើ​ចំណុច​ខ្សោយ​នេះ​ គឺ​អាច​អនុញ្ញាត​ឱ្យ​អ្នក​វាយប្រហារ​ដំឡើង​កម្មវិធី​បាន​ អាច​បើក​មើល​ផ្លាស់​ប្តូរ​ ឬលុប​ទិន្នន័យ​ ឬបង្កើត​គណនី​ថ្មី​ជាមួយ​សិទ្ធិ​អ្នកប្រើ​ប្រាស់​ពេញលេញ
  • CVE​-2019​-1372​: ចំណុចខ្សោយ​នេះ​កើតមាន​នៅពេល​ដែល​ Azure​ App​ Service​/ Antares​ on​ Azure​ Stack​ បរាជ័យ​ក្នុង​ការ​ត្រួតពិនិត្យ​មើល​រយៈពេល​នៃ​អង្គ​ចងចាំ​បណ្ដោះអាសន្ន​មុន​ពេលធ្វើការ​ចម្លង​អង្គ​ចងចាំ​។ អ្នក​វាយប្រហារ​ដែល​វាយលុក​បាន​ជោគជ័យ​ ដោយ​ប្រើប្រាស់​មុខងារ​ដែល​មិន​មានការ​គ្រប់​ដោយ​អ្នកប្រើ​ប្រាស់​ដី​ម្បី​ប្រតិបត្តិ​កូដ​នៅក្នុង​ប្រព័ន្ធ​ NT​ AUTHORITY​ ដែល​ស្ថិតនៅ​ក្នុង​

សម្រាប់បញ្ជីលំអិតនៃចំនុចខ្សោយទាំង៥៩ ដែលបញ្ចេញដោយម៉ៃក្រូសូហ្វសូមចូលទៅកាន់:
https://portal.msrc.microsoft.com/en-us/security-guidance

២.ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់

  • Microsoft Windows
  • Internet Explorer
  • Microsoft Edge (EdgeHTML-based)
  • ChakraCore
  • Microsoft Office and Microsoft Office Services and Web Apps
  • SQL Server Management Studio
  • Open Source Software
  • Microsoft Dynamics 365
  • Windows Update Assistant

៣.ផលវិបាក

ការវាយប្រហារ​ដោយ​ជោគជ័យ​ទៅលើ​ចំនុច​ខ្សោយ​ទាំងនោះ​ អាច​អនុញ្ញាត​ឱ្យ​អ្នក​វាយប្រហារ​ធ្វើការ​ដំណើរការ​នូវ​កូដ​នានា​ពី​ចម្ងាយ​ ហើយ​ធ្វើការ​គ្រប់គ្រង​ទៅលើ​ម៉ាស៊ីន​ទាំងនោះ​ដើម្បី​ធ្វើសកម្មភាព​មិន​អនុញ្ញាត​នានា​ ដោយ​រួមមាន​ការ​ដំឡើង​កម្មវិធី​ បង្កើត​នូវ​គណនី អភិបាល​ផ្សេងទៀត​ និង​ការ​បើក​ ផ្លាស់​ប្តូរ​ ឬលប់​ទិន្នន័យ​នានា​។

៤.អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥.ព័ត៌មានលំអិតពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.