April 18, 2024

Language:

https://www.hackreports.com/content/images/size/w2000/2019/05/del-supportassist-vulnerability.jpg

CamSA19-33: ក្រុមហ៊ុន Dell បានចេញផ្សាយការណែនាំសុវត្ថិភាពក្នុងកម្មវិធី Dell SupportAssist (CVE-2019-12280)

១.ទូទៅ

Dell បានចេញផ្សាយនូវការណែនាំផ្នែកសុវត្ថិភាពមួយដើម្បីជួសជុលចំនុចខ្សោយនៅក្នុងកម្មវិធី Dell SupportAssist ដែលមានលេខសម្គាល់ CVE-2019-12280 កម្រិតធ្ងន់ធ្ងរខ្លាំង (High Severity) ។ អ្នកវាយប្រហារអាចវាយលុកពីចំងាយលើចំនុចខ្សោយនេះ ដើម្បីលួចព័ត៌មានសំខាន់ និងអាចគ្រប់គ្រងទៅលើប្រព័ន្ធទាំងស្រុង។

២.ផលិតផលប៉ះពាល់

  • កម្មវិធី Dell SupportAssist ប្រើប្រាស់សម្រាប់ Business PCs ដែលមានកំណែ ២.០
  • កម្មវិធី Dell SupportAssist ប្រើប្រាស់សម្រាប់ Home PCs ដែលមានកំណែ ៣.២.១ និងកំណែមុននេះ

៣.ផលវិបាក

CVE-2019-12280 (កម្រិតធ្ងន់ធ្ងរខ្លាំង): អ្នកវាយប្រហារពីចម្ងាយអាចវាយលុកដោយដំណើរការ Unsigned DLL ដោយមិនមានការផ្ទៀងផ្ទាត់ពីប្រព័ន្ធទៅក្នុង service ដែលមានសិទ្ធដំណើរការជាប្រព័ន្ធ (SYSTEM) ដើម្បីរក្សានូវសិទ្ធ និងលទ្ធភាពក្នុងការបន្តគ្រប់ប្រព័ន្ធ។ ការវាយប្រហារដោយជោគជ័យអាចអនុញ្ញាតឱ្យអ្នកវាយប្រហារ អាចគ្រប់គ្រងទៅលើប្រព័ន្ធទាំងស្រុង។

៤.អនុសាសន៍

អ្នកប្រើប្រាស់ ក៏ដូចជាអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវធ្វើការអាប់ដេតជាបន្ទាន់។

វិធីសាស្ត្រ ១: ការអាប់ដេតដោយស្វ័យប្រវត្តិ
Dell SupportAssist for Business PCs និង Dell SupportAssist for Home PCs អាចធ្វើការអាប់ដេតដោយស្វ័យប្រវត្តិទៅកាន់កំណែចុងក្រោយបអស់។

វិធីសាស្ត្រ ២: ការអាប់ដេតដោយ Manual
ដើម្បីធ្វើការអាប់ដេតដោយ manually អ្នកអាចធ្វើការដោនឡូត និងបញ្ចូលកម្មវិធីតាមរយៈតំណរខាងក្រោម៖

Dell SupportAssist for Business PCs
https://downloads.dell.com/serviceability/Catalog/SupportAssistx64.msi
https://downloads.dell.com/serviceability/Catalog/SupportAssistx86.msi

Dell SupportAssist for Home PCs
https://downloads.dell.com/serviceability/catalog/SupportAssistInstaller.exe

៥.ឯកសារពាក់ព័ន្ធ

https://www.us-cert.gov/ncas/current-activity/2019/06/21/Dell-Releases-Security-Advisory-Dell-SupportAssist

https://www.dell.com/support/article/us/en/04/sln317291/dsa-2019-084-dell-supportassist-for-business-pcs-and-dell-supportassist-for-home-pcs-security-update-for-pc-doctor-vulnerability?lang=en

https://www.zdnet.com/article/dell-warning-patch-our-windows-10-pcs-now-to-stop-attackers-taking-control/

៦. តំណឯកសាររូបភាពដើម (Photo Credit​ )

  • https://www.hackreports.com/content/images/size/w2000/2019/05/del-supportassist-vulnerability.jpg

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.