January 26, 2020

Language:

CamSA18-38: ការឈប់គាំទ្រ PHP ដែលមានកំណែ ៥.៦ និង ៧.0

១.ព័ត៌មានទូទៅ

Hypertext Preprocessor (PHP) គឺជាភាសាសម្រាប់សរសេរកម្មវិធីកុំព្យូទ័រ​​ (programming language) បង្កើតនូវ web-based applications ជាមួយនឹង Hypertext Markup Language (HTML)​។ PHP អាចដំណើរការនៅលើ platforms (Windows, Linux, Unix, …) ជាច្រើន។

PHP កំណែ 5.6 និងកំណែ 7.0 នឹងឈប់ទទួលបានការគំាទ្រ​ (support) ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នេះតទៅ។ ការដាក់ចេញនូវថ្ងៃខែកំណត់នេះនឹងមិនមានការពន្យាពេលឡើយ ហើយវាមានសារៈសំខាន់ណាស់ចំពោះវេបសាយទាំងឡាយណាដែលដំណើរការ PHP ក្នុងការអាប់ដេត ដើម្បីទទួលបានការគាំទ្រផ្នែកសន្តិសុខបន្តទៀត។

២.កំណែដែលប៉ៈពាល់

PHP កំណែ 7.0 ឬក្រោមនេះ

៣.ផលវិបាក

ការគាំទ្រផ្នែកសន្តិសុខ Security patches, upgrades និងការជួសជុលទៅលើកំហុសឆ្គងនានានឹងត្រូវបញ្ចប់ ជាហេតុធ្វើឲ្យ PHP websites ដែលប្រើប្រាស់ PHP 7.0 និងក្រោមនេះអាចប្រឈមមុខនឹងហានិភ័យ (ការហេគចូលគ្រប់គ្រង)។

៤.អនុសាសន៍

អភិបាលគ្រប់គ្រងប្រព័ន្ធត្រូវធ្វើការអាប់ដេតជាដាច់ខាតទៅកាន់កំណែចុងក្រោយ PHP 7.1.23 ឬច្រើនជាងនេះ។ អ្នកអាចស្វែងរកព័ត៌មានលំអិតនៅក្នុងវេបសាយ http://php.net/downloads.php

៥.ព័ត៌មានពាក់ព័ន្ធ

http://php.net/supported-versions.php

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.