November 15, 2018

Language:

CamSA18-36: ចំនុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ១២ របស់ផលិតផល Microsoft ប្រចាំខែតុលា ២០១៨

១.ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន៥០ ដែលមានផលប៉ៈពាល់ទៅដល់ផលិតផលរបស់ខ្លួន ដែលក្នុងចំនោមនោះមាន ១២ចំនុចត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។

ការវាយលុកដោយជោគជ័យទៅលើចំនុចខ្សោយធ្ងន់ធ្ងរទាំង១២នេះ អាចអនុញ្ញាតឲ្យមានការដំណើរការកូដពីចំងាយ (remote code) ដោយហេគឃ័រ។ ចំនុចខ្សោយទាំង១២នោះ មានដូចតទៅៈ

• CVE-2018-8473 និង CVE-2018-8509: ចំនុចនេះកើតមាននៅពេលដែល Microsoft Edge ធ្វើការអាក់សេសដោយមិនត្រឹមត្រូវទៅលើ objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយនេះអាចបណ្តាលឲ្យមានការប៉ៈពាល់ទៅលើ Memory ហើយអ្នកវាយប្រហារអាចធ្វើការដំណើរកូដនានាក្នុងនាមជាអ្នកប្រើប្រាស់

• CVE-2018-8460 និង CVE-2018-8491: ចំនុចខ្សោយនេះកើតមានឡើងនៅពេលដែល Internet Explorer ធ្វើការអាក់សេសដោយមិនត្រឹមត្រូវទៅលើ objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយនេះអាចបណ្តាលឲ្យមានការប៉ៈពាល់ទៅលើ Memory ហើយអ្នកវាយប្រហារអាចធ្វើការដំណើរកូដនានាក្នុងនាមជាអ្នកប្រើប្រាស់

• CVE-2018-8489 និង CVE-2018-8490: ចំនុចខ្សោយនេះកើតមានឡើងនៅពេលដែល Windows Hypervisor (Hyper-V) នៅលើ host server បរាជ័យក្នុងការផ្ទៀងផ្ទាត់ទៅលើការបញ្ចូលព័ត៌មាន (input) នៅលើ guest operating system ពីអ្នកប្រើប្រាស់ដែលមានសិទ្ធិ។ ដើម្បីវាយលុកទៅលើចំនុចខ្សោយនេះ អ្នកវាយប្រហារអាចដំណើរការនូវកូនកម្មវិធីណាមួយនៅលើ guest operating system ដែលអាចបណ្តាលឲ្យ Hyper-V host operating system ដំណើរការនូវកូដ

• CVE-2018-8494​: ចំនុចខ្សោយនេះកើតមានឡើងនៅពេលដែល Microsoft XML Core Services (MSXML) parser ដំណើរការនូវអ្វីដែលអ្នកប្រើប្រាស់បានបញ្ចូល (user input)។ អ្នកវាយប្រហារដែលវាយលុកបានជោគជ័យ អាចដំណើរការកូដពីចំងាយដើម្បីធ្វើការគ្រប់គ្រងទៅលើប្រព័ន្ធទាំងមូល

• CVE-2018-8500 និង CVE-2018-8505: ចំនុចខ្សោយនេះកើតមាននៅពេលដែល ChakraCore scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យមានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់

• CVE-2018-8510, CVE-2018-8511 និង CVE-2018-8513: ចំនុចខ្សោយនេះកើតមាននៅពេលដែល ChakraCore scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំនៅក្នុង Microsoft Edge។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យមានការវាយលុកទៅលើអង្គចងចាំ ដែលអាចដំណើរការកូដនានាក្នុងនាមជាអ្នកប្រើប្រាស់

សម្រាប់បញ្ជីលំអិតនៃចំនុចខ្សោយទាំង៥០ ដែលបញ្ចេញដោយម៉ៃក្រូសូហ្វសូមចូលទៅកាន់

https://portal.msrc.microsoft.com/en-us/security-guidance

២.ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ៈពាល់

• Internet Explorer
• Microsoft Edge
• Microsoft Windows
• Microsoft Office and Microsoft Office Services and Web Apps
• ChakraCore
• .NET Core
• PowerShell Core
• SQL Server Management Studio
• Microsoft Exchange Server
• Azure IoT Edge
• Hub Device Client SDK for Azure IoT

៣.ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយទាំងនោះ អាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការនូវកូដនានាពីចម្ងាយ ហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនទាំងនោះដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា ដោយរួមមានការតំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើក ផ្លាស់ប្តូរ ឬលប់ទិន្នន័យនានា។

៤.អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥.ព័ត៌មានលំអិតពាក់ព័ន្ធ

https://portal.msrc.microsoft.com/en-us/security-guidance

https://www.bleepingcomputer.com/news/microsoft/microsoft-october-2018-patch-tuesday-fixes-12-critical-vulnerabilities/