April 20, 2024

Language:

វគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់បណ្តាញសង្គម សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងកិច្ចការនារី

រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋគារ បុណ្យនី វីឡា លោក ឌឿក វិសាល ប្រធានការិយាល័យ និយាម ត្រួតពិនិត្យ និងហានិភ័យ និងលោក ហាប សារិ មន្រ្តីការិយាល័យ និយាម ត្រួតពិនិត្យ និងហានិភ័យ នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានអញ្ជើញ​ឱ្យចូលរួមជាវាគ្មិន និងសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បណ្តាញព័ត៌មានសង្គម” សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងកិច្ចការនារី ដែលមានការចូលរួមពីថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីនៃក្រសួងកិច្ចការនារី ចំនួន ៧០នាក់ ក្រោមអធិបតីភាព លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី ។

 

គោលបំណងចំបងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីផ្តល់ជាចំណេះដឹងទាក់ទងនឹងការប្រើប្រាស់បណ្តាញព័ត៌មានសង្គម ស្របនឹងអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ប្រព័ន្ធរដ្ឋាភិបាលអេឡិកត្រូនិកដើម្បីជំរុញការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ប្រធានបទធំៗចំនួនពីរត្រូវបានលើកយកធ្វើការបណ្តុះបណ្តាលគឺ៖

ប្រធានបទទី១៖​ សិល្បៈក្នុង​ការ​ប្រើ​ប្រាស់​ទូរស័ព្ទស្មាតហ្វូន (Wi-Fi, Hotspot ,Sharing Tool, Photo Scan, Scan Document Tool, Telegram, WhatApp ,Email, Share file between Smart Phone and PC Sync cloud docs (PC and Phone)

ប្រធានបទទី២ ៖ សន្តិសុខក្នុងការប្រើប្រាស់បណ្តាញព័ត៌មានសង្គម

 

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.