១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Microsoft បានធ្វើការចេញផ្សាយនូវបញ្ជីចំណុចខ្សោយចំនួន ១.៤០៧ នៅក្នុងកញ្ចប់បច្ចុប្បន្នភាពសន្តិសុខ Patch Tuesday ប្រចាំខែតុលា ឆ្នាំ២០២៦ នេះ ដែលជាចំនួនបំបែកកំណត់ត្រាថ្មីមួយទៀត បន្ទាប់ពីខែកញ្ញា។ នៅក្នុងនោះផងដែរ មានចំណុចខ្សោយ zero-day ចំនួន ២ ត្រូវបានគេរកឃើញ ដោយមាន ១ ត្រូវបានគេយកទៅវាយប្រហារជាក់ស្តែងនៅលើប្រព័ន្ធអ៊ីនធឺណិតរួចហើយ។
ក្នុងចំណោមចំណុចខ្សោយទាំង ១.៤០៧ នេះ មាន ៦៩ ត្រូវបានវាយតម្លៃថាមានកម្រិតធ្ងន់ធ្ងរបំផុត ១.៣៣៧ ត្រូវបានវាយតម្លៃថាមានកម្រិតធ្ងន់ធ្ងរ និង ១ ទៀតមានកម្រិតទាប។
ផ្អែកតាមរបាយការណ៍បានបញ្ជាក់ថាមានចំណុចខ្សោយសំខាន់ៗចំនួន ១៩ ដែលអ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធ (System Administrators) គួរយកចិត្តទុកដាក់បំផុត រួមមាន៖
- CVE-2026-96951: ចំណុចខ្សោយមាននៅក្នុងកម្មវិធី Windows Shell ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការ (Bypass) មុខងារសន្តិសុខ (Security Feature Bypass / Mark of the Web)។ ចំណុចខ្សោយនេះត្រូវបានគេស្គាល់ថាជា zero-day ដែលកំពុងត្រូវបានគេយកទៅវាយប្រហារជាក់ស្តែង ដោយអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រប្រើប្រាស់ល្បិចវិស្វកម្មសង្គម (Social Engineering) តាមរយៈអ៊ីមែល ឬសារ ដើម្បីបញ្ចុះបញ្ចូលគោលដៅឱ្យបើកឯកសារខូចទ្រង់ទ្រាយ ដែលអាចគេចវេសពីការជូនដំណឹងសុវត្ថិភាព MOTW របស់ប្រព័ន្ធបាន។
- CVE-2026-108398: ចំណុចខ្សោយមាននៅក្នុងកម្មវិធី .NET Framework ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការខកខានត្រួតពិនិត្យផ្លូវស្វែងរក (Security Feature Bypass)។ ចំណុចខ្សោយនេះត្រូវបានគេទម្លាយជាសាធារណៈមុនពេលមានកញ្ចប់បច្ចុប្បន្នភាព ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ចុះបញ្ជី .NET assembly ក្លែងបន្លំ ដើម្បីឆ្លងកាត់ការទប់ស្កាត់របស់ប្រព័ន្ធការពារ Windows Defender Application Control (WDAC)។
- CVE-2026-70229: ចំណុចខ្សោយមាននៅក្នុងសេវាកម្ម Windows Active Directory Domain Services (AD DS) ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការប្រតិបត្តិបញ្ជាកូដពីចម្ងាយ (Remote Code Execution)។ ចំណុចខ្សោយនេះត្រូវបានវាយតម្លៃកម្រិត Critical ដែលអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រផ្ញើកញ្ចប់ទិន្នន័យ (crafted packet) មកកាន់សេវាកម្ម AD DS ដើម្បីទទួលបានសិទ្ធិប្រតិបត្តិកូដនៅលើប្រព័ន្ធគោលដៅ។
- CVE-2026-70279: ចំណុចខ្សោយមាននៅក្នុងកម្មវិធី Microsoft Exchange Server ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការក្លែងបន្លំទិន្នន័យ (Spoofing)។ តាមរយៈការបោកបញ្ឆោតគោលដៅឱ្យចុចលើតំណភ្ជាប់ខូចទ្រង់ទ្រាយ និងក្នុងករណីដែលគោលដៅមានសិទ្ធិជាអភិបាលប្រព័ន្ធ វានឹងអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចចូលមើល ឬកែប្រែទិន្នន័យរបស់ស្ថាប័នបាន។
- CVE-2026-70571: ចំណុចខ្សោយមាននៅក្នុងកម្មវិធី Microsoft Exchange Server ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការប្រតិបត្តិបញ្ជាកូដពីចម្ងាយ (Remote Code Execution)។ តាមរយៈការផ្ញើអ៊ីមែលដែលមានបញ្ហាទៅកាន់ម៉ាស៊ីនបម្រើ Exchange អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ មានសមត្ថភាពប្រតិបត្តិបញ្ជាកូដនៅលើម៉ាស៊ីនបម្រើផ្ទាល់តែម្ដង។
- CVE-2026-100214: ចំណុចខ្សោយមាននៅក្នុងកម្មវិធី Dynamics Business Central ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការអនុវត្តកូដពីចម្ងាយ (Remote Code Execution)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចលួចបញ្ជា ឬដំណើរការកូដអាក្រក់នៅលើប្រព័ន្ធពីចម្ងាយបាន ដោយពុំចាំបាច់មានការអនុញ្ញាត ដែលអាចបង្កឱ្យមានការគ្រប់គ្រងប្រព័ន្ធទាំងមូល ឬបាត់បង់ទិន្នន័យសំខាន់ៗរបស់ស្ថាប័ន។
- CVE-2026-102217: ចំណុចខ្សោយមាននៅក្នុងសេវា WebDAV ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលមានសិទ្ធិទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីចន្លោះប្រហោងនេះ ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យក្លាយជាអ្នកគ្រប់គ្រង (Admin) ដែលផ្តល់លទ្ធភាពឱ្យពួកគេអាចគ្រប់គ្រង ឬធ្វើសកម្មភាពផ្សេងៗលើសពីសិទ្ធិធម្មតាដែលបានកំណត់។
- CVE-2026-69918: ចំណុចខ្សោយមាននៅក្នុង Windows Core Messaging ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រដែលមានសិទ្ធិកម្រិតទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីចន្លោះប្រហោងនេះដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យកាន់តែខ្ពស់ ដែលផ្តល់លទ្ធភាពឱ្យពួកគេអាចចូលដំណើរការ និងគ្រប់គ្រងមុខងារសំខាន់ៗរបស់ប្រព័ន្ធកម្រិតខ្ពស់បាន។
- CVE-2026-88159: ចំណុចខ្សោយមាននៅក្នុងសេវា Windows Background Intelligent Transfer Service (BITS) ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការអនុវត្តកូដពីចម្ងាយ (Remote Code Execution)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រអាចទាញយកប្រយោជន៍ពីសេវាផ្ទេរឯកសារផ្ទៃខាងក្រោយនេះ ដើម្បីបញ្ជូន និងរត់កូដកេងប្រវ័ញ្ចពីចម្ងាយនៅលើប្រព័ន្ធគោលដៅ ដែលអាចនាំឱ្យមានការគ្រប់គ្រងប្រព័ន្ធទាំងស្រុង។
- CVE-2026-96940: ចំណុចខ្សោយមាននៅក្នុង Microsoft Exchange Server ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រដែលមានសិទ្ធិកម្រិតទាប ឬគ្មានសិទ្ធិគ្រប់គ្រាន់ អាចទាញយកប្រយោជន៍ពីប្រព័ន្ធអ៊ីមែលនេះ ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យក្លាយជាអ្នកគ្រប់គ្រងប្រព័ន្ធ ដែលផ្តល់លទ្ធភាពឱ្យពួកគេអាចចូលមើល ទាញយក ឬកែប្រែទិន្នន័យរសើប និងគ្រប់គ្រងប្រតិបត្តិការលើម៉ាស៊ីនបម្រើ (Server) នោះបាន។
- CVE-2026-69673: ចំណុចខ្សោយមាននៅក្នុង Windows Update ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រដែលមានសិទ្ធិកម្រិតទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីដំណើរការអាប់ដេតរបស់វីនដូ ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យកាន់តែខ្ពស់ ដែលអាចឱ្យពួកគេចូលទៅចាត់ចែង ឬកែប្រែប្រព័ន្ធកម្រិតមូលដ្ឋានបាន។
- CVE-2026-69718: ចំណុចខ្សោយមាននៅក្នុង Windows Update ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលមានសិទ្ធិកម្រិតទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីយន្តការធ្វើបច្ចុប្បន្នភាពរបស់វីនដូ ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យកាន់តែខ្ពស់ ដែលផ្តល់ឱកាសឱ្យពួកគេអាចចូលទៅគ្រប់គ្រង ឬធ្វើសកម្មភាពផ្សេងៗលើសពីកម្រិតសិទ្ធិដែលបានផ្ដល់ជូនដើម។
- CVE-2026-69733: ចំណុចខ្សោយមាននៅក្នុង Windows Update ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលមានសិទ្ធិកម្រិតទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីយន្តការធ្វើបច្ចុប្បន្នភាពរបស់វីនដូ ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យកាន់តែខ្ពស់ ដែលអាចឱ្យពួកគេចូលទៅគ្រប់គ្រង ឬធ្វើសកម្មភាពកម្រិតខ្ពស់នៅលើប្រព័ន្ធគោលដៅដោយគ្មានការអនុញ្ញាត។
- CVE-2026-69783: ចំណុចខ្សោយមាននៅក្នុង Windows Update ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលមានសិទ្ធិកម្រិតទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីយន្តការធ្វើបច្ចុប្បន្នភាពរបស់វីនដូ ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យកាន់តែខ្ពស់ ដែលផ្តល់ឱកាសឱ្យពួកគេអាចចូលទៅគ្រប់គ្រង កែប្រែ ឬប្រតិបត្តិការផ្សេងៗលើប្រព័ន្ធដោយគ្មានការអនុញ្ញាត។
- CVE-2026-69880: ចំណុចខ្សោយមាននៅក្នុងកម្មវិធី Desktop Window Manager ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលមានសិទ្ធិកម្រិតទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីកម្មវិធីគ្រប់គ្រងwindow graphics ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យកាន់តែខ្ពស់ ដែលអាចឱ្យពួកគេចូលទៅគ្រប់គ្រង ឬធ្វើសកម្មភាពកម្រិតខ្ពស់នៅលើប្រព័ន្ធគោលដៅដោយគ្មានការអនុញ្ញាត។
- CVE-2026-69882: ចំណុចខ្សោយមាននៅក្នុង Windows Update ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលមានសិទ្ធិកម្រិតទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីយន្តការធ្វើបច្ចុប្បន្នភាពរបស់វីនដូ ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យកាន់តែខ្ពស់ ដែលអាចឱ្យពួកគេចូលទៅគ្រប់គ្រង កែប្រែ ឬប្រតិបត្តិការផ្សេងៗលើប្រព័ន្ធដោយគ្មានការអនុញ្ញាត។
- CVE-2026-69923: ចំណុចខ្សោយមាននៅក្នុង Windows AI ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលមានសិទ្ធិកម្រិតទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីសមាសភាគបញ្ញាសិប្បនិម្មិត (AI) របស់វីនដូ ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យកាន់តែខ្ពស់ ដែលអាចឱ្យពួកគេចូលទៅគ្រប់គ្រង ឬធ្វើសកម្មភាពកម្រិតខ្ពស់នៅលើប្រព័ន្ធគោលដៅដោយគ្មានការអនុញ្ញាត។
- CVE-2026-69926: ចំណុចខ្សោយមាននៅក្នុងកម្មវិធី Desktop Window Manager ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលមានសិទ្ធិកម្រិតទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីកម្មវិធីគ្រប់គ្រង window graphics ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យកាន់តែខ្ពស់ ដែលអាចឱ្យពួកគេចូលទៅគ្រប់គ្រង ឬធ្វើសកម្មភាពកម្រិតខ្ពស់នៅលើប្រព័ន្ធគោលដៅដោយគ្មានការអនុញ្ញាត។
- CVE-2026-70054: ចំណុចខ្សោយមាននៅក្នុង Windows NetBIOS ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការតម្លើងសិទ្ធិអំណាច (Elevation of Privilege)។ ចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដែលមានសិទ្ធិកម្រិតទាបនៅលើប្រព័ន្ធ អាចទាញយកប្រយោជន៍ពីពិធីការបណ្តាញ NetBIOS នេះ ដើម្បីដំឡើងសិទ្ធិរបស់ខ្លួនឱ្យកាន់តែខ្ពស់ ដែលអាចឱ្យពួកគេចូលទៅគ្រប់គ្រង ឬធ្វើសកម្មភាពកម្រិតខ្ពស់នៅលើប្រព័ន្ធគោលដៅដោយគ្មានការអនុញ្ញាត។
២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់
- .NET
- .NET Framework
- .NET and Visual Studio
- NET Core
- Active Directory Certificate Services (AD CS)
- Active Directory Domain Services
- Active Directory Federation Services (AD FS)
- Azure Active Directory
- Azure Arc
- Azure CycleCloud
- Azure DevOps
- Azure HDInsight
- Azure Key Vault
- Azure Storage Library
- Connected Devices Platform Service (Cdpsvc)
- Desktop Window Manager
- Dynamics Business Central
- Function Discovery Service (fdwsd.dll)
- Graphic Fonts
- HID Parser Library
- HID class driver
- Internet Explorer
- Linux Kernel
- Microsoft Account
- Microsoft Azure Attestation service and Device Health Attestation Service
- Microsoft Bluetooth Driver
- Microsoft COM for Windows
- Microsoft Configuration Manager
- Microsoft Defender
- Microsoft Defender for Endpoint
- Microsoft Digest Authentication
- Microsoft Exchange Server
- Microsoft Failover Cluster Virtual Driver
- Microsoft Graphics Component
- Microsoft Input Method Editor (IME)
- Microsoft Internet Messaging API
- Microsoft Local Security Authority Server (lsasrv)
- Microsoft MPEG-2 Video Extension
- Microsoft Office
- Microsoft Office Access
- Microsoft Office Click-To-Run
- Microsoft Office Excel
- Microsoft Office OneNote
- Microsoft Office Outlook
- Microsoft Office PowerPoint
- Microsoft Office SharePoint
- Microsoft Office Visio
- Microsoft Office Word
- Microsoft PostScript Printer Driver
- Microsoft Power Apps
- Microsoft PowerShell
- Microsoft PowerToys
- Microsoft QUIC
- Microsoft Scripting Engine
- Microsoft Streaming Service
- Microsoft Trace Data Helper
- Microsoft Windows Codecs Library
- Microsoft Windows Media Foundation
- Microsoft Windows PDF
- Microsoft Windows Search Component
- Microsoft XML
- Network Device Enrollment Service (NDES)
- Network Policy Server (NPS)
- OpenSSH for Windows
- Python
- Quality Windows Audio/Video Experience (QWAVE) service
- RPC Endpoint Mapper Service
- RPC Runtime
- Reliable Multicast Transport Driver (RMCAST)
- Remote Access Point-to-Point Protocol (PPP) EAP-TLS
- Remote Desktop Client
- Remote Desktop Display Driver
- Remote Desktop Gateway Service
- Role: DNS Server
- SQL Server
- SQLite
- Servicing Stack Updates
- Skype for Business and Microsoft Lync
- Software Protection Platform (SPP)
- SysInternals
- Virtual Hard Disk (VHD) Miniport Driver
- Visual Studio Code
- Visual Studio Tools for Applications and SQL Server Management Studio
- WebDAV
- Windows AI
- Windows ALPC
- Windows Advanced Rasterization Platform
- Windows Aggregated Data Platform Service
- Windows Ancillary Function Driver for WinSock
- Windows AppX Deployment Extensions
- Windows AppX Deployment Service
- Windows Application Compatibility Cache
- Windows Assigned Access
- Windows Audio Service
- Windows Autopilot
- Windows Background Intelligent Transfer Service (BITS)
- Windows Backup Engine
- Windows Bind Filter Driver
- Windows Biometric Service
- Windows BitLocker
- Windows Bluetooth A2DP driver
- Windows Bluetooth Port Driver
- Windows Bluetooth Service
- Windows Broadcast DVR User Service
- Windows CCFFilter Driver
- Windows CD-ROM Driver
- Windows COM+ Event System Service
- Windows Camera Frame Server Monitor
- Windows Cash Drawer Protocol Provider
- Windows Certificates
- Windows Client License Service
- Windows Client Side Caching driver (csc.sys)
- Windows Client for NFS
- Windows Client-Side Caching (CSC) Service
- Windows Clipboard Server
- Windows Clipboard User Service
- Windows Cloud Files Mini Filter Driver
- Windows Common Log File System Driver
- Windows Composite Image File System
- Windows Connected Devices Platform Service
- Windows Connected User Experiences and Telemetry
- Windows Console Driver
- Windows Container Isolation FS Filter Driver
- Windows Container Isolation FS Filter Driver (unionfs.sys)
- Windows Core Messaging
- Windows Credential Guard
- Windows Credential Manager
- Windows Credential Providers
- Windows Cryptographic Services
- Windows DCOM Server
- Windows DHCP Client
- Windows DHCP Server
- Windows DNS
- Windows DWM Core Library
- Windows Defender Firewall Service
- Windows Deployment Services
- Windows Device Association Service
- Windows Device Install Service
- Windows Diagnostic Policy Service
- Windows Direct Composition
- Windows Distributed File System (DFS)
- Windows EAPHost Service
- Windows Embedded Mode Service
- Windows Encrypting File System (EFS)
- Windows Enterprise App Management
- Windows Error Reporting
- Windows Event Logging Service
- Windows Event Tracing
- Windows Event Viewer
- Windows Failover Cluster
- Windows Fast FAT Driver
- Windows Fax and Scan Service
- Windows GDI
- Windows GDI+
- Windows Geotag Broker
- Windows Graphics Kernel
- Windows Group Policy
- Windows HTTP.sys
- Windows Health and Optimized Experiences Service
- Windows Hello
- Windows Host Guardian Service
- Windows Hyper-V
- Windows IKE Extension
- Windows IP Over USB Service
- Windows Image Acquisition
- Windows Imaging Component
- Windows Input System
- Windows Installer
- Windows Internal System User Profile
- Windows Internet (wininet.dll)
- Windows Internet Connection Sharing (ICS)
- Windows Internet Information Services
- Windows Internet Key Exchange (IKE) Protocol
- Windows Kerberos
- Windows Kernel
- Windows Kernel Mode Driver
- Windows Kernel-Mode Drivers
- Windows Key Distribution Center
- Windows Key Storage Provider
- Windows Libarchive
- Windows Local Security Authority (LSA)
- Windows Local Security Authority Subsystem Service (LSASS)
- Windows MIDI Service Module
- Windows Management Instrumentation
- Windows Management Services
- Windows Media
- Windows Media Player
- Windows Media Video Decoder
- Windows Message Queuing
- Windows Message Queuing Queue Manager
- Windows Mobile Broadband
- Windows Mobile Device Management
- Windows Modern Device Management (MDM)
- Windows NDIS
- Windows NTFS
- Windows NTLM
- Windows NetBIOS
- Windows Netlogon
- Windows Network File System
- Windows Network List Service
- Windows Network Load Balancing
- Windows Notification
- Windows Now Playing Session Manager
- Windows OLE
- Windows OLE DB
- Windows Overlay Filter
- Windows PCI Bus Driver
- Windows Paint
- Windows Partition Management Driver
- Windows Perception Simulation Service
- Windows Performance Monitor
- Windows Phone Service
- Windows Portable Device Enumerator Service
- Windows Portable Device File System Driver
- Windows Portable Device MTP Driver
- Windows PowerShell
- Windows Print Spooler Components
- Windows Program Compatibility Assistant Service
- Windows Projected File System
- Windows Push Notifications
- Windows Quality of Service (QoS) Packet Scheduler
- Windows RNDIS
- Windows Raw Image Extension
- Windows Registry
- Windows Remote Access Connection Manager
- Windows Remote Access Service Infrastructure
- Windows Remote Desktop
- Windows Remote Desktop Protocol
- Windows Remote Desktop Services
- Windows Remote POS Driver
- Windows Resilient File System (ReFS)
- Windows Resilient File System (ReFS) Deduplication Service
- Windows Resource Management (MRM)
- Windows Resume
- Windows Rich Text Edit Control
- Windows Routing and Remote Access Service (RRAS)
- Windows SMB Client
- Windows SMB Server
- Windows Schannel
- Windows Secure Boot
- Windows Secure Kernel Mode
- Windows Secure Socket Tunneling Protocol (SSTP)
- Windows Security Account Manager
- Windows Security App
- Windows Security Center
- Windows Security Support Provider Interface
- Windows Sensor Data Service
- Windows Server Update Service
- Windows Server for NFS
- Windows Setup Files Cleanup
- Windows Setup and Deployment
- Windows Shell
- Windows Smart Card
- Windows SmartScreen
- Windows Spaceport.sys
- Windows StateRepository API
- Windows Storage
- Windows Storage Port Driver
- Windows Storage Spaces Controller
- Windows Storage VSP Driver
- Windows Storport Miniport Driver
- Windows Subsystem for Linux
- Windows Sysmain Service
- Windows System Information Console
- Windows TCP/IP
- Windows Telephony Server
- Windows Text Services Framework
- Windows Text Shaping
- Windows UEFI
- Windows UI Immersive Server
- Windows USB Driver
- Windows USB Print Driver
- Windows USB Video Driver
- Windows Universal Disk Format File System Driver (UDFS)
- Windows Universal Plug and Play (UPnP) Device Host
- Windows Update
- Windows Update Delivery Optimization
- Windows Update Orchestrator Service
- Windows Update Service
- Windows Update Stack
- Windows User Profile Service
- Windows VHD miniport driver
- Windows VMSwitch
- Windows Virtual Input
- Windows Virtualization-Based Security (VBS) Enclave
- Windows Volume Manager Extension Driver
- Windows WLAN Service
- Windows WalletService
- Windows Web Account Manager
- Windows Wi-Fi Driver
- Windows Win32 Kernel Subsystem
- Windows Win32K
- Windows Win32K – GRFX
- Windows Win32K – ICOMP
- Windows Wired AutoConfig Service
- Windows Work Folders
- Windows Workstation Service
- Windows exFAT File System
- Windows iSCSI
- Windows kernel32.dll
- Winlogon
៣. ផលវិបាក
ការវាយប្រហារដោយជោគជ័យទៅលើចំណុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។
៤. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។
៥. ឯកសារពាក់ព័ន្ធ
- https://www.jpcert.or.jp/english/at/2026/at260031.html
- https://www.tenable.com/blog/microsofts-october-2026-patch-tuesday-addresses-1407-cves-cve-2026-96951







