July 02, 2026

Language:

វគ្គបណ្ដុះបណ្ដាលលើកទី៣ ស្ដីពី “ការណែនាំសម្រាប់ការបង្កើតក្រុម CSIRT និងការដោះស្រាយឧប្បត្តិហេតុ”

ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលលើកទី៣ ស្ដីពី “ការណែនាំសម្រាប់ការបង្កើតក្រុម CSIRT និងការដោះស្រាយឧប្បត្តិហេតុ”

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលលើកទី៣ ស្ដីពី “ការណែនាំសម្រាប់ការបង្កើតក្រុម CSIRT និងការដោះស្រាយឧប្បត្តិហេតុ” នៅសណ្ឋាគារ ត្រែបភ្នំពេញ រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ និងបុគ្គលិកបច្ចេកទេសសន្តិសុខសាយប័រសរុបប្រមាណ ៤៥រូប មកពីបណ្ដាក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ និងគ្រឹះស្ថានអប់រំចំនួន ២២ស្ថាប័ន។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងផ្ដល់ជូនសិក្ខាកាមនូវចំណេះដឹង និងជំនាញចាំបាច់សម្រាប់ការបង្កើត និងការដំណើរការក្រុមឆ្លើយតបឧប្បត្តិហេតុសន្តិសុខកុំព្យូទ័រ (CSIRT) ប្រកបដោយប្រសិទ្ធភាព។ តាមរយៈកម្មវិធីសិក្សា សិក្ខាកាមនឹងស្វែងយល់អំពីគោលការណ៍សំខាន់ៗនៃការរៀបចំក្រុម CSIRT ការរៀបចំតួនាទី និងការទទួលខុសត្រូវ ការបង្កើតនីតិវិធីប្រតិបត្តិការស្តង់ដារ (Standard Operating Procedures: SOPs) ព្រមទាំងគោលការណ៍ និងដំណាក់កាលនៃការឆ្លើយតបឧប្បត្តិហេតុសាយប័រ ដើម្បីពង្រឹងសមត្ថភាពរបស់ស្ថាប័នក្នុងការគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់ពីការវាយប្រហារសាយប័រ។

*សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងនៅក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.