June 24, 2026

Language:

CamSA26-22: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនៅក្នុងផលិតផល F5 ចំនួនពីរ (NGINX Open Source និង NGINX Plus)

១.ព័ត៌មានទូទៅ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន F5 បានចេញសេចក្តីណែនាំស្តីពីសន្តិសុខទប់ស្កាត់បិតទៅលើចំណុចខ្សោយចំនួនពីរ ដែលមាននៅក្នុង NGINX Open Source និង NGINX Plus។ ចំណុចខ្សោយទាំងនេះអាចបង្កឱ្យមានការដំណើរការកូដពីចម្ងាយ (Remote Code Execution – RCE) ដោយអ្នកវាយប្រហារដែលមិនចាំបាច់មានការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ (Unauthenticated) ឡើយ ដែលអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ វាយប្រហារនិងអាចគ្រប់គ្រងលើប្រព័ន្ធទាំងស្រុង ជាពិសេសនៅពេលដែល ASLR ត្រូវបានបិទ ឬអ្នកវាយប្រហារអាចរំលង ASLR បាន។ ចំណុចខ្សោយទាំងនោះរួមមាន៖

  • CVE-2026-42530: ចំណុចខ្សោយនេះជាប្រភេទ Use-After-Free នៅក្នុងម៉ូឌុល ngx_http_v3_module ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ វាយប្រហារពីចម្ងាយដោយមិនបាច់មានការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ (Remote Unauthenticated Attacker) និងផ្ញើ HTTP/3 ដែលបានកែច្នៃពិសេសដើម្បីបើក QPACK encoder stream ឡើងវិញ ដែលបង្កឱ្យមានការដំណើរការកូដពីចម្ងាយ (Remote Code Execution – RCE) លើប្រព័ន្ធណាដែលបិទមុខងារ ASLR ឬរំលងប្រព័ន្ធការពារ (Bypass) មុខងារ ASLR បាន។
  • CVE-2026-42055: ចំណុចខ្សោយនេះជាប្រភេទ Heap-Based Buffer Overflow នៅក្នុងម៉ូឌុល ngx_http_proxy_v2_module និង ngx_http_grpc_module ដែលអាចបង្កឡើងដោយចោរព័ត៌មានវិទ្យា ឬហេកគ័រ វាយប្រហារពីចម្ងាយ នៅពេលដែលការកំណត់ proxy_http_version ទៅជា 2 ឬ grpc_pass directives ត្រូវបានប្រើដើម្បីបញ្ជូនចរាចរណ៍ HTTP/2 ហើយការកំណត់ ignore_invalid_headers directive ត្រូវបានកំណត់ជា off និង large_client_header_buffers directive មានទំហំធំជាង 2 MB។

២.ផលិតផលប៉ះពាល់ដែលរងផលប៉ះពាល់

CVE-2026-42530៖

  • NGINX Open Source កំណែ 31.0 – 1.31.1 (ជួសជុលក្នុងកំណែ 1.31.2)
  • NGINX Gateway Fabric កំណែ 0.0 – 2.6.3 (ជួសជុលក្នុងកំណែ 2.6.4)
  • NGINX Gateway Fabric កំណែ 3.0 – 1.6.2
  • NGINX Instance Manager កំណែ 17.0 – 2.22.0
  • NGINX Ingress Controller កំណែ 0.0 – 5.5.0
  • NGINX Ingress Controller កំណែ 0.0 – 4.0.1
  • NGINX Ingress Controller កំណែ 5.0 – 3.7.2

CVE-2026-42055៖

  • NGINX Plus កំណែ 0.0 – 37.0.1 (ជួសជុលក្នុងកំណែ 37.0.2.1)
  • NGINX Plus កំណែ R33 – R36 (ជួសជុលក្នុងកំណែ R36 P6)
  • NGINX Open Source កំណែ 31.1 (ជួសជុលក្នុងកំណែ 1.31.2)
  • NGINX Open Source កំណែ 30.0 – 1.30.2 (ជួសជុលក្នុងកំណែ 1.30.3)
  • NGINX Instance Manager កំណែ 17.0 – 2.22.0
  • F5 WAF for NGINX កំណែ 9.0 – 5.13.1
  • NGINX App Protect WAF កំណែ2.0 – 5.8.0
  • NGINX App Protect WAF កំណែ 10.0 – 4.16.0
  • F5 DoS for NGINX កំណែ 9.0
  • NGINX App Protect DoS កំណែ 3.0 – 4.7.0
  • NGINX Gateway Fabric កំណែ 0.0 – 2.6.3 (ជួសជុលក្នុងកំណែ 2.6.4)
  • NGINX Gateway Fabric កំណែ 3.0 – 1.6.2
  • NGINX Ingress Controller កំណែ 0.0 – 5.5.0
  • NGINX Ingress Controller កំណែ 0.0 – 4.0.1
  • NGINX Ingress Controller កំណែ 5.0 – 3.7.2

៣.អនុសាសន៏ណែនាំ

ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអភិបាលគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ធ្វើបច្ចុប្បន្នភាពជាបន្ទាន់តាមតែធ្វើទៅបាន។

  • ធ្វើការដំឡើងកំណែ NGINX Open Source ទៅកំណែ 1.31.2 ឬ 1.30.3 ដែលជាកំណែដែលបានជួសជុលចំណុចខ្សោយទាំងពីររួច។
  • សម្រាប់អ្នកប្រើប្រាស់ NGINX Plus សូមដំឡើងកំណែទៅជា 37.0.2.1 ឬ R36 P6។
  • សម្រាប់ផលិតផលដទៃទៀតដូចជា NGINX Gateway Fabric, Ingress Controller, Instance Manager និង App Protect WAF សូមធ្វើការដំឡើងកំណែទៅជាកំណែចុងក្រោយបំផុតតាមតារាងខាងលើ។

ក្នុងករណីមិនទាន់អាចធ្វើបច្ចុប្បន្នភាពបានភ្លាមៗ អភិបាលគ្រប់គ្រងប្រព័ន្ធអាចអនុវត្តវិធានការបណ្តោះអាសន្ន (Mitigation) ដូចខាងក្រោម៖

  • សម្រាប់ CVE-2026-42530៖ បិទមុខងារ HTTP/3 ជាបណ្តោះអាសន្ន ដោយដកការកំណត់ listen … quic ចេញពីឯកសារកំណត់រចនាសម្ព័ន្ធ NGINX។
  • សម្រាប់ CVE-2026-42055៖ ដកការកំណត់ignore_invalid_headers off ចេញពីឯកសារកំណត់រចនាសម្ព័ន្ធ ឬកាត់បន្ថយទំហំ large_client_header_buffers ឲ្យតិចជាង 2 MB។

៤.ឯកសារយោង

  • https://thehackernews.com/2026/06/f5-patches-two-critical-nginx-open.html
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.