១. ព័ត៌មានទូទៅ
ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំណុចខ្សោយចំនួន១៩៨ ដែល៣ ត្រូវបានគេស្គាល់ថាជាចំណុចខ្សោយ zero-day។ តាមរយៈក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យា Tenable.sc បានគូសបញ្ជាក់ថាមានចំណុចខ្សោយ ៣២ ត្រូវបានវាយតម្លៃថាមានកម្រិតធ្ងន់ធ្ងរបំផុត ចំណែក១៦៦ ត្រូវបានវាយតម្លៃថាមានកម្រិតធ្ងន់ធ្ងរ។ ចំណុចខ្សោយខាងលើនេះ មិនបានរាប់បញ្ចូលចំណុចខ្សោយចំនួន ៦ ដែលត្រូវបានដោះស្រាយរួចរាល់ដោយ Microsoft តាមរយៈការផ្ដល់សេវាកម្ម (Servicing) និងមិនតម្រូវឱ្យអតិថិជនធ្វើសកម្មភាពបន្ថែមនោះទេ ព្រមទាំងមិនរាប់បញ្ចូលចំណុចខ្សោយចំនួន ២ ផ្សេងទៀត (គឺ CVE-2025-10263 និង CVE-2026-8863) ដែលត្រូវបានរកឃើញ និងលាតត្រដាងដោយស្ថាប័ន CNA ដទៃនោះឡើយ។ ហើយនេះជាការធ្វើបច្ចុប្បន្នភាព (Update) ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់កម្មវិធី Patch Tuesday ដោយបានបំបែកកំណត់ត្រាចាស់កាលពីខែតុលា ឆ្នាំ២០២៥ (ដែលមានចំណុចខ្សោយ ១៦៧)។ ផ្អែកតាមរបាយការណ៍វិភាគពីក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យា បញ្ជាក់ថាមានចំណុចខ្សោយចំនួន ១៦ ដែលអ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធ (System Administrators) គួរយកចិត្តទុកដាក់បំផុត រួមមាន៖
- CVE-2026-50507: ចំណុចខ្សោយកម្រិតធ្ងន់ធ្ងរមាននៅក្នុងមុខងារការពារសន្តិសុខ Windows BitLocker ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងដែលអាចឱ្យរំលងការការពារ (Security Feature Bypass) ដែលអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ មានលទ្ធភាពចូលទៅដល់ឧបករណ៍ផ្ទាល់ (Physical Access) អាចវាយប្រហារដើម្បីរំលងមុខងារ BitLocker Device Encryption ក្នុងការចូលទៅមើល ឬលួចយកទិន្នន័យដែលបានកូដនីយកម្ម (Encrypted Data) នៅក្នុងម៉ាស៊ីនបានដោយជោគជ័យ។
- CVE-2026-49160: ចំណុចខ្សោយកម្រិតធ្ងន់ធ្ងរមាននៅក្នុងកម្មវិធីបញ្ជាកញ្ចប់ទិន្នន័យបណ្តាញ sys នៃប្រព័ន្ធប្រតិបត្តិការ Windows ដែលប៉ះពាល់ទៅលើពិធីការ HTTP/2 ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងទប់ទល់នឹងការវាយប្រហារបដិសេធការផ្តល់សេវាកម្ម (Denial of Service – DoS)។ ចំណុចខ្សោយនេះត្រូវបានក្រុមអ្នកស្រាវជ្រាវនៅ Calif ដាក់ឈ្មោះហៅក្រៅថា “HTTP/2 Bomb” ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ វាយប្រហារដើម្បីធ្វើឱ្យម៉ាស៊ីនមេ (Web Server) គាំង ឬមិនអាចដំណើរការផ្តល់សេវាកម្មបានដោយជោគជ័យ។
- CVE-2026-45586: ចំណុចខ្សោយកម្រិតធ្ងន់ធ្ងរមាននៅក្នុងមុខងារ Windows Collaborative Translation Framework (CTFMON) ដែលជាដំណើរការប្រព័ន្ធ (Process) ជំនួយដល់ការសម្គាល់សំឡេង និងការសរសេរដោយដៃ ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការដំឡើងសិទ្ធិ (Elevation of Privilege – EoP)។
- CVE-2026-42909, CVE-2026-42913, CVE-2026-42985, CVE-2026-42992, CVE-2026-42993, CVE-2026-44799, CVE-2026-44801, CVE-2026-47289, CVE-2026-47653, CVE-2026-47654, CVE-2026-48563: ចំណុចខ្សោយកម្រិតគ្រោះថ្នាក់បំផុតមាននៅក្នុងកម្មវិធី Remote Desktop Client ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងទប់ទល់នឹងការបញ្ជូនទិន្នន័យលើសចំណុះ (Heap-based Buffer Overflow) ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ប្រើប្រាស់ល្បិចបញ្ឆោត ឬបង្កើតម៉ាស៊ីនមេក្លែងក្លាយដែលគ្រប់គ្រងដោយខ្លួនឯង (Attacker-controlled Server) ហើយនៅពេលដែលជនរងគ្រោះប្រើប្រាស់កម្មវិធី Remote Desktop Client កំណែទម្រង់ដែលមានចន្លោះ ប្រហោងទៅភ្ជាប់ជាមួយម៉ាស៊ីនមេនោះ នឹងអាចបើកផ្លូវឱ្យបញ្ជាដំណើរការកូដពីចម្ងាយ (Remote Code Execution – RCE) ដើម្បីគ្រប់គ្រង ឬដំឡើងកម្មវិធីមិនល្អនៅលើប្រព័ន្ធរបស់ជនរងគ្រោះបានដោយជោគជ័យ។
- CVE-2026-41091: ចំណុចខ្សោយកម្រិតធ្ងន់ធ្ងរ មាននៅក្នុងកម្មវិធីការពារមេរោគ Microsoft Defender ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងក្នុងការដំឡើងសិទ្ធិ (Elevation of Privilege – EoP) ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដែលគ្មានសិទ្ធិ (Unprivileged Attacker) វាយប្រហារដោយបង្កើត និងសរសេរឯកសារដែលបានកែច្នៃពិសេសទៅកាន់ទីតាំងដែលមានសិទ្ធិខ្ពស់ (Privileged Location) ហើយនៅពេលដែលកម្មវិធី Microsoft Defender សរសេរឯកសារនោះត្រឡប់ទៅវិញ នឹងអនុញ្ញាតឱ្យទទួលបានសិទ្ធិកម្រិតខ្ពស់បំផុតរបស់ប្រព័ន្ធ (SYSTEM privileges) បានដោយជោគជ័យ។
- CVE-2026-45585: ចំណុចខ្សោយកម្រិតធ្ងន់ធ្ងរ (Important) នេះមាននៅក្នុងមុខងារការពារសន្តិសុខ Windows BitLocker ដោយសារតែប្រព័ន្ធមានចន្លោះប្រហោងដែលអាចឱ្យរំលងការការពារ (Security Feature Bypass)។ ចំណុចខ្សោយនេះត្រូវបានគេស្គាល់ថាជា “YellowKey” ដែលដាក់ឈ្មោះដោយអ្នកស្រាវជ្រាវម្នាក់មានរហស្សនាមថា Chaotic Eclipse ឬ Nightmare Eclipse ដែលវាអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ វាយប្រហារដើម្បីរំលងមុខងារការពារ និងចូលទៅមើល ឬកែប្រែទិន្នន័យនានានៅក្នុងប្រព័ន្ធបានដោយជោគជ័យ។
២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់
- .NET
- NET Core
- Active Directory Domain Services
- Azure HorizonDB
- Azure Stack Edge
- Copilot Chat (Microsoft Edge)
- Function Discovery Service (fdwsd.dll)
- GitHub Copilot and Visual Studio Code
- HTTP/2
- Linux MANA Driver
- M365 Copilot
- Microsoft Azure Attestation service and Device Health Attestation Service
- Microsoft Azure Kubernetes Service
- Microsoft Bing
- Microsoft Copilot
- Microsoft Defender for Endpoint
- Microsoft Dynamics 365 (on-premises)
- Microsoft Exchange Online
- Microsoft Exchange Server
- Microsoft Graph
- Microsoft Graphics Component
- Microsoft Kinect
- Microsoft Live Share Canvas SDK
- Microsoft Office
- Microsoft Office Click-To-Run
- Microsoft Office Excel
- Microsoft Office Project
- Microsoft Office SharePoint
- Microsoft Office Word
- Microsoft PC Manager
- Microsoft PowerToys
- Microsoft Teams for Android
- Microsoft UxTheme Library (uxtheme.dll)
- Microsoft Windows DNS
- Nuance PowerScribe
- Office for Android
- Remote Desktop Client
- Role: Windows Hyper-V
- UI Automation Manager (uiamanager.dll)
- Universal Plug and Play (upnp.dll)
- Visual Studio Code
- Windows Administrator Protection
- Windows Ancillary Function Driver for WinSock
- Windows Application Identity (AppID) Subsystem
- Windows BitLocker
- Windows Bluetooth Port Driver
- Windows Bluetooth Service
- Windows Boot Manager
- Windows Collaborative Translation Framework
- Windows Common Log File System Driver
- Windows Cryptographic Services
- Windows DHCP Client
- Windows DHCP Server
- Windows DWM Core Library
- Windows Deployment Services
- Windows HTTP.sys
- Windows Hotpatch Monitoring Service
- Windows Hyper-V
- Windows Internet (wininet.dll)
- Windows Kerberos
- Windows Kernel
- Windows Kernel-Mode Drivers
- Windows Mark of the Web (MOTW)
- Windows Media
- Windows NT OS Kernel
- Windows NTFS
- Windows Narrator Braille
- Windows Network Controller (NC) Host Agent
- Windows Performance Monitor
- Windows Program Compatibility Assistant Service
- Windows Projected File System Filter Driver
- Windows Push Notifications
- Windows RDP
- Windows SDK
- Windows Secure Boot
- Windows Shell
- Windows Storage
- Windows TCP/IP
- Windows Telephony Service
- Windows UEFI
- Windows Universal Disk Format File System Driver (UDFS)
- Windows Win32K – GRFX
- Winlogon
៣. ផលវិបាក
ការវាយប្រហារដោយជោគជ័យទៅលើចំណុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។
៤. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។
៥. ឯកសារពាក់ព័ន្ធ
- https://www.jpcert.or.jp/english/at/2026/at260017.html
- https://www.jpcert.or.jp/english/at/2026/at260017.html
- https://www.tenable.com/blog/microsofts-june-2026-patch-tuesday-addresses-198-cves-cve-2026-49160-cve-2026-50507







