១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើន ក្នុងផលិតផលរបស់ខ្លួន នាខែមិថុនា ឆ្នាំ២០២៦ ដែលមានបញ្ហាសុវត្ថិភាព ធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់។
២. ផលិតផលប៉ះពាល់
- កម្មវិធី Adobe Experience Manager | APSB26-56
Adobe Experience Manager (AEM) កំណែចាប់ពី AEM Cloud Service (CS)
Adobe Experience Manager (AEM) កំណែចាប់ពី 6.5 LTS SP1 and earlier
Adobe Experience Manager (AEM) កំណែចាប់ពី SP24 and earlier
- កម្មវិធី Adobe Experience Manager Forms | APSB26-57
Adobe Media Encoder កំណែចាប់ពី SP1 and earlier
Adobe Media Encoder កំណែចាប់ពី 6.5.24.0 and earlier
- កម្មវិធី Adobe InDesign | APSB26-58
Adobe InDesign កំណែចាប់ពី ID21.3 and earlier versions
Adobe InDesign កំណែចាប់ពី ID20.5.3 and earlier versions
- កម្មវិធី Adobe InCopy | APSB26-59
Adobe InCopy កំណែចាប់ពី 21.4
Adobe InCopy កំណែចាប់ពី 20.5.4
- កម្មវិធី Adobe Substance 3D Sampler | APSB26-60
Adobe Substance 3D Sampler កំណែចាប់ពី 6.0.0 and earlier versions
- កម្មវិធី Content Credentials SDK | APSB26-61
Content Credentials JS SDK កំណែចាប់ពី @contentauth/c2pa-web@0.7.1 and earlier
Content Credentials Rust SDK កំណែចាប់ពី c2pa-v0.80.1 and earlier
- កម្មវិធី Adobe Dreamweaver | APSB26-62
Adobe Dreamweaver កំណែចាប់ពី 21.7 and earlier versions
- កម្មវិធី Adobe Acrobat Reader | APSB26-63
Adobe Acrobat Continuous កំណែចាប់ពី 26.001.21651 and earlier
Acrobat Reader Continuous កំណែចាប់ពី 26.001.21651 and earlier
Acrobat 2024 Classic 2024 កំណែចាប់ពី 24.001.30365 and earlier
- កម្មវិធី Adobe ColdFusion | APSB26-64
Adobe ColdFusion 2025 កំណែចាប់ពី Update 9
Adobe ColdFusion 2023 កំណែចាប់ពី Update 20
- កម្មវិធី Adobe Format Plugins | APSB26-65
Adobe Format Plugins កំណែចាប់ពី 1.1.2 and earlier versions
- កម្មវិធី Adobe Campaign Classic | APSB26-66
Adobe Campaign Classic កំណែចាប់ពី ACC v7: 7.4.3 build 9394 and earlier
- កម្មវិធី Adobe DNG Software Development Kit (SDK) | APSB26-67
Adobe DNG Software Development Kit (SDK) កំណែចាប់ពី DNG SDK 1.7.1 build 2536 and earlier
៣. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រង ត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីចុងក្រោយបំផុត។ អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ នៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់ការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ)។
សម្រាប់អ្នកគ្រប់គ្រង IT (គួរអនុវត្តដូចខាងក្រោម):
- ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។
៤. ឯកសារពាក់ព័ន្ធ
- https://helpx.adobe.com/security.html







