May 25, 2026

Language:

CamSA26-17: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនៅក្នុងផលិតផល Cisco

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន Cisco បានបញ្ចេញបច្ចុប្បន្នភាពសន្ដិសុខដើម្បីជួសជុលចំណុចខ្សោយដែលមានកម្រិតគ្រោះថ្នាក់ខ្ពស់បំផុត (Maximum-severity) នៅក្នុងកម្មវិធី Cisco Catalyst SD-WAN Controller និង Cisco Catalyst SD-WAN Manager។ ចំណុចខ្សោយនេះត្រូវបានរកឃើញថាមានការវាយប្រហារជាក់ស្តែងក្នុងកម្រិតកំណត់ (Limited attacks)។ ហេកគ័រអាចប្រើប្រាស់ចំណុចខ្សោយនេះពីចម្ងាយ ដើម្បីរំលងដំណាក់កាលផ្ទៀងផ្ទាត់សិទ្ធិ (Authentication Bypass) និងទទួលបានសិទ្ធិជាអ្នកគ្រប់គ្រងប្រព័ន្ធ (Administrative privileges)។ អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធគួរធ្វើបច្ចុប្បន្នភាពតាមការចាំបាច់៖

  • CVE-2026-20182: ចំណុចខ្សោយនេះមាននៅក្នុងយន្តការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃ Peering (Peering authentication mechanism) នៅក្នុងសេវាកម្ម ‘vdaemon’ តាមរយៈ DTLS (UDP port 12346)។ ហានិភ័យនេះកើតឡើងដោយសារតែប្រព័ន្ធដំណើរការខុសប្រក្រតី នៅពេលទទួលបានសំណើដែលបានកែច្នៃពិសេស (Crafted requests) ពីចម្ងាយ ដែលអនុញ្ញាតឱ្យហេកគ័រអាចចូលទៅកាន់ប្រព័ន្ធក្នុងនាមជាគណនីផ្ទៃក្នុងដែលមានសិទ្ធិខ្ពស់ (Internal, high-privileged, non-root user) រួចប្រើប្រាស់វាដើម្បីចូលទៅកាន់ NETCONF និងកែប្រែការកំណត់រចនាសម្ព័ន្ធបណ្តាញ (Network configuration) របស់ SD-WAN fabric ទាំងមូល។

២. ផលិតផលដែលរងផលប៉ះពាល់

ចំណុចខ្សោយខាងលើនេះមានផលប៉ះពាល់ទៅលើការដាក់ឱ្យប្រើប្រាស់ (Deployments) ដូចខាងក្រោម៖

  • On-Prem Deployment
  • Cisco SD-WAN Cloud-Pro
  • Cisco SD-WAN Cloud (Cisco Managed)
  • Cisco SD-WAN for Government (FedRAMP)

៣. ផលប៉ះពាល់

ការវាយប្រហារដោយជោគជ័យទៅលើចំណុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ចូលទៅគ្រប់គ្រងឧបករណ៍បញ្ជាបណ្តាញពីចម្ងាយ ដោយមិនបាច់មានគណនី និងអាចធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការកែប្រែរចនាសម្ព័ន្ធបណ្តាញរបស់ស្ថាប័នទាំងមូល បង្កើតការតភ្ជាប់ Peering មិនស្របច្បាប់ និងប្រើប្រាស់សិទ្ធិជាអ្នកគ្រប់គ្រងដើម្បីលួចមើល ឬផ្លាស់ប្តូរទិន្នន័យបណ្តាញ។ ប្រព័ន្ធដែលបើកចំហរទៅកាន់អ៊ិនធឺណិត (Internet-exposed) និងបើកចំហរផត (Ports) គឺប្រឈមនឹងហានិភ័យខ្ពស់បំផុត។

៤. ដំណោះស្រាយ

ការិយាល័យ CamCERT សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធទាំងអស់ សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើជាបន្ទាន់ ទៅកាន់កំណែចុងក្រោយបំផុត (Latest version) ដែលបានចេញផ្សាយដោយក្រុមហ៊ុន Cisco។ បន្ថែមពីនេះ អ្នកគ្រប់គ្រងប្រព័ន្ធគួរតែធ្វើការពិនិត្យ (Audit) ប្រព័ន្ធជាបន្ទាន់តាមវិធីសាស្ត្រដូចខាងក្រោម៖

  • ពិនិត្យឯកសារចូលឡុក (/var/log/auth.log) ដើម្បីស្វែងរកសកម្មភាពគួរឱ្យសង្ស័យ ដូចជាការបង្ហាញសារ Accepted publickey for vmanage-admin ចេញពីអាសយដ្ឋាន IP ដែលមិនស្គាល់ ឬមិនមានការអនុញ្ញាត។
  • ពិនិត្យព្រឹត្តិការណ៍ Peering (Peering events) នៅក្នុងឡុក (Logs) ដើម្បីស្វែងរកការតភ្ជាប់ពីឧបករណ៍ដែលមិនស្គាល់អត្តសញ្ញាណ ឬការតភ្ជាប់ដែលកើតឡើងនៅម៉ោងពេលមិនប្រក្រតី។

៥. ឯកសារពាក់ព័ន្ធ

  • https://thehackernews.com/2026/05/cisco-catalyst-sd-wan-controller-auth.html
  • https://sec.cloudapps.cisco.com/security/center/content/CiscoSecurityAdvisory/cisco-sa-sdwan-rpa2-v69WY2SW
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.