March 19, 2024

Language:

វគ្គបណ្តុះបណ្តាលសន្តិសុខព័ត៌មាន​សម្រាប់ CERTក្នុងតំបន​អាស៊ាន​លើកទី២

តបតាមការអញ្ជើញរបស់ក្រសួងទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃ ប្រទេសឥណ្ឌូនេស៊ី (Ministry of Communication and Information Technology) មន្ត្រីបួនរូប នៃក្រសួងប្រៃសណីយ៍ និងទូរគមនាមន៍ ដែលមាន ១. លោក សុខ ភិន អនុប្រធាននាយកដ្ឋានសន្តិសុខ ប.គ.ព. ២. លោក តាន់ សុភ័ក្រ ប្រធានការិយាល័យ CamCERT ៃននាយកដ្ឋានសន្តិសុខ ប.គ.ព. ៣. លោក អ៊ឹម សុផលបញ្ញា ប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋានសន្តិសុខ ប.គ.ព. និងលោក ម៉ម ពិសិដ្ឋ មន្ត្រីនៃនាយកដ្ឋានអធិការកិច្ច ត្រូវបានចាត់តាំងឲ្យទៅចូលរួមវគ្គបណ្តុះបណ្តាល “The 2nd Information Security Training for CERT in ASEAN Region” ចំនួន ១០ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ២៨ ខែឧសភា ឆ្នាំ២០១៥ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំ ដោយក្រសួងទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃប្រទេសឥណ្ឌូនេស៊ី សហការណ៍ឧបត្ថម្ភដោយ ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA) និងក្រុមការងារឆ្លើយតបបញ្ហាបន្ទាន់ឥណ្ឌូនេស៊ី (ID-SIRTII/CC)។ សមាសភាពចូលរួមមាន ១៤រូប មកពី ៣ ប្រទេស រួមមាន កម្ពុជា (០៤រូប) ឡាវ (០៦រូប) និងមីយ៉ាន់ម៉ា (០៤រូប)។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីផ្តល់ជាចំណេះដឹងលើពីរចំនុចធំៗ គឺ Packet Analysis និង Windows Forensic ។

image118

image116

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.