September 23, 2020

Language:

វិធីសាស្ត្រកាត់បន្ថយ Spam

អ្វីទៅជា spam?
Spam គឺជាសារឥតបានការ ដែលប្រើប្រាស់ក្នុងប្រព័ន្ធសារអេឡិចត្រូនិក “Junk អ៊ីម៉ែល” ។ ពាក្យថា Spam គឺសំដៅទៅលើការរំខាន ដែលជារឿយៗយើងមិនចង់ទទួលបានសារអេឡិចត្រូនិចនោះឡើយ។ Spam នេះមិនសំដៅលើតែសារដែលមានផ្ទុកមេរោគទេ ចំណែកឯសារដែលត្រឹមត្រូវដែលមានប្រភពច្បាស់លាស់ក៏អាចធ្លាក់ចូលក្នុងប្រភេទនៃសារនេះដែរ។
តើអ្នកអាចកាត់បន្ថយចំនួននៃ spam នេះតាមរបៀបណា?
ចូរប្រុងប្រយ័ត្នអំពីអាសយដ្ឋានអ៊ីម៉ែលរបស់អ្នកដែលអ្នកបានបញ្ចេញ គិតឲ្យបានល្អិតល្អន់មុនពេលអ្នកឆ្លើយតបទៅកាន់ការស្នើរសុំណាមួយពីអស័យដ្ឋានអ៊ីម៉ែលរបស់អ្នក នៅលើវេបសាយ តាមពាក្យសម្ដី ឬលិខិតផ្សេងៗ។ Spammers អាចប្រមូលអាសយដ្ឋាន ដែលបានបង្ហោះនៅលើវេបសាយណាមួយ។ ប្រសិនបើអ្នកប្រគល់អាសយដ្ឋានអ៊ីម៉ែលរបស់អ្នកទៅឲ្យក្រុមហ៊ុន ពត៌មានទាំងនោះជារឿយៗត្រូវបានបញ្ចូលទៅក្នុងកន្លែងផ្ទុកទិន្នន័យ (database) ដូច្នេះពត៌មានរបស់អតិថិជន និង ការចាប់អារម្មណ៍ផ្សេងរបស់អតិថិជននោះអាចនិងត្រូវបានគេតាមដាន។ ប្រសិនបើកន្លែងផ្ទុកទិន្នន័យអ៊ីម៉ែលនោះ ត្រូវបានលក់ចេញ ឬត្រូវបានចែករំលែកជាមួយនឹងក្រុមហ៊ុនដទៃ អ្នកប្រាកដជាអាចនឹងទទួលបានអ៊ីម៉ែលណាមួយដែលអ្នកមិនបានស្នើរសុំ។
ត្រួតពិនិត្យគោលនយោបាយ ឯកជនភាព មុនពេលដែលអ្នកបញ្ចូលអាសយដ្ឋានអ៊ីម៉ែលរបស់អ្នកទៅក្នុងប្រព័ន្ធអនឡាញ ត្រូវតែមើល privacy policy ឲ្យបានច្បាស់លាស់។ គេហទំព័រដែលមានឈ្មោះល្បី នឹងមានតំណភ្ជាប់ទៅនឹងគោលការណ៍ភាពឯកជនរបស់ពួកគេពីទម្រង់ណាមួយដែលអ្នកត្រូវបានស្នើរសុំឱ្យបញ្ជូលទិន្នន័យផ្ទាល់ខ្លួន។ អ្នកគួរតែអាន policy ទាំងនោះមុនពេលសម្រេចចិត្តបញ្ចូលអាសយដ្ឋានអ៊ីម៉ែល ឬពត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូច្នេះទើបអ្នកអាចដឹងពីគោលបំណងនៃម្ចាស់វេបសាយជាមួយនឹងពត៌មានរបស់អ្នក (មើល Protecting Your Privacy សម្រាប់ពត៌មានបន្ថែម)។
ចូរប្រុងប្រយ័ត្នពីជម្រើសដែលបានជ្រើសរើសតាមលំនាំដើម (Default Option) ពេលដែលអ្នកចុះឈ្មោះប្រើប្រាស់គណនីអនឡាញ ឬសេវាកម្មណាមួយ អាចមានផ្នែកដែលផ្តល់ឱ្យអ្នកនូវជម្រើសក្នុងការទទួលអ៊ីម៉ែលអំពីផលិតផល និងសេវាកម្មផ្សេងៗ។ ពេលខ្លះគឺជាជម្រើសដែលត្រូវបានជ្រើសរើសដោយលំនាំដើម ដូច្នេះទោះបីជាអ្នកមិនជ្រើសរើសពួកវា អ្នកក៏អាចនៅតែទទួលបានអ៊ីម៉ែលទាំងនោះដដែល។
ប្រើ filters ឬ spam tagging កម្មវិធីអ៊ីម៉ែលជាច្រើនផ្ដល់នូវសមត្ថភាព filters ដែលអនុញ្ញាតឱ្យអ្នករារាំងអាសយដ្ឋានជាក់លាក់ណាមួយ ឬដើម្បីអនុញ្ញាតឱ្យមានតែអ៊ីម៉ែលពីអាសយដ្ឋាននៅលើបញ្ជីទំនាក់ទំនងរបស់អ្នកប៉ុណ្ណោះ។ ISP ជាច្រើនថែមទាំងផ្តល់ជូននូវសេវាកម្ម spam tagging ដែលអនុញ្ញាតឱ្យអ្នកប្រើធ្វើការពិនិត្យសារដែលបានសង្ស័យមុនពេលពួកវាត្រូវបានលុប។ Spam tagging អាចមានប្រយោជន៍ក្នុងការភ្ជាប់ជាមួយសមត្ថភាព filters ដែលបានផ្ដល់ដោយកម្មវិធីអ៊ីមែលជាច្រើន។
ការរាយការណ៍ពីសារ spam អតិថិជនអ៊ីម៉ែលភាគច្រើនផ្តល់ជូននូវជម្រើសមួយដើម្បីរាយការណ៍ថាសារនោះគឺជា spam ឬ junk អ៊ីម៉ែល។ ប្រសិនបើអ៊ីម៉ែលរបស់អ្នកមានជម្រើសទាំងនោះសូមទាញយកប្រយោជន៍ពីវា។ ការរាយការណ៍ថាជាសារ spam ឬសារ junk បានជួយសម្រួលដល់ filter អ៊ីម៉ែលដើម្បីមិនឱ្យសារទាំងនោះចូលក្នុងប្រអប់សំបុត្ររបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយអ្នកគួរតែពិនិត្យមើល ប្រអប់ Spam ឬ Junk ជារឿយៗដើម្បីស្វែងរកសារដែលស្របច្បាប់ដែលត្រូវបានវាយតម្លៃខុសថាជាសារ spam។
កុំចុចលើ Links នៅក្នុងសារ spam នោះ សារឥតបានការមួយចំនួនពឹងផ្អែកលើ generator ដែលព្យាយាមកែប្រែអាសយដ្ឋានអ៊ីមែលនៅលើ Domain ដែលជាក់លាក់ណាមួយ។ ប្រសិនបើអ្នកចុចតំណនៅក្នុងសារអ៊ីម៉ែល ឬឆ្លើយតបទៅអាសយដ្ឋានជាក់លាក់ណាមួយអ្នកគ្រាន់តែបញ្ជាក់តាមអាសយដ្ឋានអ៊ីមែលរបស់អ្នកដែលមានសុពលភាព។ សារដែលអ្នកមិនចង់បានដែលផ្តល់ជូននូវជម្រើស “ឈប់ជាវ” ត្រូវបានគេល្បួងជាពិសេសប៉ុន្តែនេះជាវិធីសាស្ត្រមួយសម្រាប់ប្រមូលអាសយដ្ឋានដែលមានសុពលភាពដែលត្រូវបានកំណត់សំរាប់សារ spam ។
បិទការទាញយកក្រាហ្វិកដោយស្វ័យប្រវត្តិនៅក្នុងអ៊ីមែល HTML spammers ផ្ញើអ៊ីម៉ែល HTML ដោយប្រើឯកសារក្រាហ្វិកដែលបានភ្ជាប់បន្ទាប់មកត្រូវបានគេប្រើដើម្បីតាមដានអ្នកដែលបើកសារអ៊ីម៉ែលនោះ។ នៅពេលដែលកម្មវិធីអ៊ីម៉ែលរបស់អ្នកទាញយកក្រាហ្វិកពីម៉ាស៊ីនមេរបស់ពួកគេ Spammer នឹងដឹងថាអ្នកបានបើកសារនោះ។ ការបិទមុខងារមើលសារជាលក្ខណៈ HTML ទាំងស្រុង និងមើលសារក្នុងអត្ថបទធម្មតាក៏ការពារបញ្ហានេះផងដែរ។
ពិចារណាពីការបើកគណនីអ៊ីម៉ែលបន្ថែម Domain ជាច្រើនបានផ្ដល់ឲ្យនៅគណនីអ៊ីម៉ែលដោយមិនគិតថ្លៃ។ ប្រសិនបើអ្នកដាក់អាសយដ្ឋានអ៊ីម៉ែលរបស់អ្នកជាញឹកញាប់ (សម្រាប់ការទិញទំនិញលើអ៊ីនធឺណិត ការចុះឈ្មោះសម្រាប់សេវាកម្ម ឬប្រើប្រាស់ក្នុងការភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ចេញមតិផ្សេងៗ) អ្នកប្រហែលជាត្រូវតែមានគណនីអ៊ីម៉ែលរង (Secondary account) ដើម្បីការពារគណនីអ៊ីម៉ែលចម្បងរបស់អ្នកពីសារ Spamដែលអាចកើតឡើង។ អ្នកក៏អាចប្រើគណនីបន្ទាប់បន្សំនេះនៅពេលបញ្ចេញទៅ mailing list ជាសាធារណៈ បណ្ដាញសង្គម ប្លុក និងវេទិកាវេបសាយផ្សេងៗ។ ប្រសិនបើគណនីចាប់ផ្តើមទទួលសារ spam អ្នកអាចកម្ចាត់វាហើយបើកវានៅក្នុងគណនីផ្សេងទៀតបាន។
ប្រើការកំណត់ភាពឯកជននៅលើបណ្តាញទំនាក់ទំនងសង្គម គេហទំព័របណ្តាញសង្គមអនុញ្ញាតឱ្យអ្នកជ្រើសរើសអ្នកដែលអាចចូលមើលអាសយដ្ឋានអ៊ីមែលរបស់អ្នកបាន។ ពិចារណាលាក់គណនីអ៊ីម៉ែលរបស់អ្នក ឬផ្លាស់ប្តូរការកំណត់ឲ្យមានតែមនុស្សមួយក្រុមតូចដែលអ្នកទុកចិត្តអាចមើលឃើញអាស័យដ្ឋានរបស់អ្នក។ (មើល Staying Safe on Social Networking Sites សម្រាប់ពត៌មានបន្ថែម)។ ដឹងថានៅពេលអ្នកប្រើកម្មវិធីនៅលើគេហទំព័រទាំងនេះអ្នកប្រហែលជាត្រូវបានផ្តល់ការអនុញ្ញាតឱ្យពួកគេចូលប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ដូច្នេះចូរប្រុងប្រយ័ត្នអំពីកម្មវិធីដែលអ្នកជ្រើសរើសប្រើ។
ចូរកុំផ្ញើសារ Spam ទៅអ្នកដទៃ – ធ្វើជាអ្នកប្រើដែលមានទំនួលខុសត្រូវ និងគិតគូរឲ្យបានល្អិតល្អន់។ មនុស្សមួយចំនួនបានគិតថាអ៊ីម៉ែលជាប្រភេទនៃសារ Spam ដូច្នេះសូមពិនិត្យឡើងវិញជាមួយសារដែលអ្នកត្រូវចែកចាយបន្ត។ កុំបញ្ជូនសារទៅមនុស្សគ្រប់គ្នានៅក្នុងសៀវភៅអាសយដ្ឋានរបស់អ្នកហើយបើអ្នកទទួលបានការស្នើសុំកុំឲ្យអ្នកបញ្ជូនសារទៅពួកគេ សូមគោរពសំណើរបស់ពួកគេ។

ឯកសារយោង:

  • https://www.us-cert.gov/ncas/tips/ST04-007
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.