December 01, 2025

Language:

CamSA25-35: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៥ នៅក្នុងផលិតផល Microsoft ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វ បានធ្វើការចេញផ្សាយនូវបញ្ជីចំណុចខ្សោយ ចំនួន៦៣ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួន។ ក្នុងចំណោមនោះមាន ៥ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៥នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ។ ចំណុចខ្សោយទាំងនោះ មានដូចខាងក្រោម៖

  • CVE-2025-62215: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនេះមាននៅក្នុង Windows Kernel Elevation ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង race condition ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការវាយប្រហារ និងប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2025-62199: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅ Microsoft Office ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង use-after-free error ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2025-60719, CVE-2025-62213, and CVE-2025-62217: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅ Microsoft Windows Ancillary Function Driver ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង use-after-free error ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2025-59227, CVE-2025-59234: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅ Microsoft Office Remote Code កម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង use-after-free error ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2025-55680: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft GDI+ ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ដែលធ្វើឱ្យមានកំហុសឆ្គង boundary នៅក្នុងGDI+ ។ តាមរយៈចំណុចខ្សោយនេះអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការវាយប្រហារពីចម្ងាយ និងប្រតិបត្តិកូដបំពាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បានដោយជោគជ័យ។

២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់

  • Azure Monitor Agent
  • Customer Experience Improvement Program (CEIP)
  • Dynamics 365 Field Service (online)
  • GitHub Copilot and Visual Studio Code
  • Host Process for Windows Tasks
  • Microsoft Configuration Manager
  • Microsoft Dynamics 365 (on-premises)
  • Microsoft Graphics Component
  • Microsoft Office
  • Microsoft Office Excel
  • Microsoft Office SharePoint
  • Microsoft Office Word
  • Microsoft Streaming Service
  • Microsoft Wireless Provisioning System
  • Multimedia Class Scheduler Service (MMCSS)
  • Nuance PowerScribe
  • OneDrive for Android
  • Role: Windows Hyper-V
  • SQL Server
  • sys Driver
  • Visual Studio
  • Visual Studio Code CoPilot Chat Extension
  • Windows Administrator Protection
  • Windows Ancillary Function Driver for WinSock
  • Windows Bluetooth RFCOM Protocol Driver
  • Windows Broadcast DVR User Service
  • Windows Client-Side Caching (CSC) Service
  • Windows Common Log File System Driver
  • Windows DirectX
  • Windows Kerberos
  • Windows Kernel
  • Windows License Manager
  • Windows OLE
  • Windows Remote Desktop
  • Windows Routing and Remote Access Service (RRAS)
  • Windows Smart Card
  • Windows Speech
  • Windows Subsystem for Linux GUI
  • Windows TDX.sys
  • Windows WLAN Service

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំណុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

  • https://www.jpcert.or.jp/english/at/2025/at250023.html
  • https://www.tenable.com/blog/microsofts-november-2025-patch-tuesday-addresses-63-cves-cve-2025-62215
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.