១. ព័ត៌មានទូទៅ
ក្រុមហ៊ុនម៉ៃក្រូសូហ្វ បានធ្វើការចេញផ្សាយនូវបញ្ជីចំណុចខ្សោយ ចំនួន៦៦ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួន។ ក្នុងចំណោមនោះមាន ៥ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៥ នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ។ ចំណុចខ្សោយទាំងនោះ មានដូចខាងក្រោម៖
- CVE-2025-30385,CVE-2025-32701 and CVE-2025-32706: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនេះមាននៅក្នុង Windows Common Log File System Driver ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង use-after-free error ក្នុង Windows ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
- CVE-2025-30400: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនេះមាននៅក្នុង Microsoft DWM Core library ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលធ្វើឱ្យមានកំហុសឆ្គង use-after-free error ក្នុង Window Manager ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
- CVE-2025-30397: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Scripting Engine ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ធ្វើការបញ្ឆោតជនរងគ្រោះឱ្យបើកឯកសារ URL ឬអ៊ីមែល ដែលបង្កើតជាពិសេស ដើម្បីបង្កឱ្យខូចអង្គចងចាំ និងប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
- CVE-2025-26685: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Defender ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ រំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
- CVE-2025-32702: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Visual Studio ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវដែលអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រនិងអ្នកប្រើក្នុងតំបន់ (Local user) អាចប្រតិបត្តិកូដបំពាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បានដោយជោគជ័យ។
២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់
- .NET, Visual Studio, and Build Tools for Visual Studio
- Active Directory Certificate Services (AD CS)
- Azure
- Azure Automation
- Azure DevOps
- Azure File Sync
- Azure Storage Resource Provider
- Microsoft Brokering File System
- Microsoft Dataverse
- Microsoft Defender for Endpoint
- Microsoft Defender for Identity
- Microsoft Edge (Chromium-based)
- Microsoft Office
- Microsoft Office Excel
- Microsoft Office Outlook
- Microsoft Office PowerPoint
- Microsoft Office SharePoint
- Microsoft PC Manager
- Microsoft Power Apps
- Microsoft Scripting Engine
- Remote Desktop Gateway Service
- Role: Windows Hyper-V
- Universal Print Management Service
- UrlMon
- Visual Studio
- Visual Studio Code
- Web Threat Defense (WTD.sys)
- Windows Ancillary Function Driver for WinSock
- Windows Common Log File System Driver
- Windows Deployment Services
- Windows Drivers
- Windows DWM
- Windows File Server
- Windows Fundamentals
- Windows Hardware Lab Kit
- Windows Installer
- Windows Kernel
- Windows LDAP – Lightweight Directory Access Protocol
- Windows Media
- Windows NTFS
- Windows Remote Desktop
- Windows Routing and Remote Access Service (RRAS)
- Windows Secure Kernel Mode
- Windows SMB
- Windows Trusted Runtime Interface Driver
- Windows Virtual Machine Bus
- Windows Win32K – GRFX
៣. ផលវិបាក
ការវាយប្រហារដោយជោគជ័យទៅលើចំណុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។
៤. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។
៥. ឯកសារពាក់ព័ន្ធ
- https://www.jpcert.or.jp/english/at/2025/at250012.html
- https://www.tenable.com/blog/microsofts-may-2025-patch-tuesday-addresses-71-cves-cve-2025-32701-cve-2025-32706