April 25, 2024

Language:

CamSA23-05: ចំណុចខ្សោយធ្ងន់ធ្ងរចំនួន ៣ មាននៅក្នុងផលិតផល Microsoft ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន Microsoft បានធ្វើការចេញផ្សាយនូវបញ្ជីចំណុចខ្សោយចំនួន៧៧ ដែលមានផលប៉ះពាល់ដល់ផលិតផលរបស់ខ្លួន។ ក្នុងចំណោមចំណុចខ្សោយទាំងនេះ មានចំណុចខ្សោយចំនួន៣ដែលត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរ។ ការវាយលុកដោយជោគជ័យលើចំណុចខ្សោយធ្ងន់ធ្ងរទាំង៣នេះអាចអនុញ្ញាតឱ្យចោរបច្ចេកវិទ្យាឬហេកគ័រដំណើរការកូដពីចម្ងាយបាន។ ចំណុចខ្សោយទាំង៣នេះមានដូចខាងក្រោម៖

  • CVE-2023-21715: ចំណុចខ្សោយនេះមាននៅក្នុង Microsoft Publisher និងអាចធ្វើឲ្យហេកគ័ររំលងមុខងារសន្តិសុខនិងដំណើរការកូដ macro បានដោយមិនមានផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់
  • CVE-2023-21823: ចំណុចខ្សោយនេះមាននៅក្នុង Windows Graphic Component និងអាចធ្វើឲ្យហេកគ័រទទួលបានសិទ្ធិប្រើប្រាស់ជា “SYSTEM” និងដំណើរការកូដពីចម្ងាយ
  • CVE-2023-23376: ចំណុចខ្សោយនេះមាននៅក្នុង Windows Common Log File System Driver និងអាចធ្វើឱ្យហេកគ័រទទូលបានសិទ្ធិប្រើប្រាស់ជា “SYSTEM” ។

២. ផលិតផល Microsoft ដែលរងផលប៉ះពាល់

  • .NET and Visual Studio
  • .NET Framework
  • 3D Builder
  • Azure App Service
  • Azure Data Box Gateway
  • Azure DevOps
  • Azure Machine Learning
  • HoloLens
  • Internet Storage Name Service
  • Microsoft Defender for Endpoint
  • Microsoft Defender for IoT
  • Microsoft Dynamics
  • Microsoft Edge (Chromium-based)
  • Microsoft Exchange Server
  • Microsoft Graphics Component
  • Microsoft Office
  • Microsoft Office OneNote
  • Microsoft Office Publisher
  • Microsoft Office SharePoint
  • Microsoft Office Word
  • Microsoft PostScript Printer Driver
  • Microsoft WDAC OLE DB provider for SQL
  • Microsoft Windows Codecs Library
  • Power BI
  • SQL Server
  • Visual Studio
  • Windows Active Directory
  • Windows ALPC
  • Windows Common Log File System Driver
  • Windows Cryptographic Services
  • Windows Distributed File System (DFS)
  • Windows Fax and Scan Service
  • Windows HTTP.sys
  • Windows Installer
  • Windows iSCSI
  • Windows Kerberos
  • Windows MSHTML Platform
  • Windows ODBC Driver
  • Windows Protected EAP (PEAP)
  • Windows SChannel
  • Windows Win32K

៣. ផលវិបាក

ការវាយប្រហារជោគជ័យទៅលើចំណុចខ្សោយខាងលើនេះអាចឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រដំណើរការកូដពីចម្ងាយនិងគ្រប់គ្រងម៉ាស៊ីនរងគ្រោះដើម្បីធ្វើសកម្មភាពគ្មានការអនុញ្ញាតនានារួមមានការដំឡើងកម្មវិធី បង្កើតគណនីអភិបាលផ្សេងទៀត និងបើកកែប្រែឬលុបទិន្នន័យផ្សេងៗ។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់និងអ្នកគ្រប់គ្រងប្រព័ន្ធគួរធ្វើការអាប់ដេតផលិតផលប៉ះពាល់ជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.