April 29, 2024

Language:

CamSA23-38: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន 6 មាននៅក្នុងផលិតផល Microsoft ប្រចាំខែ សីហា ឆ្នាំ២០២៣

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន67 ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន 6 ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង6នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចចខ្សោយទាំងនោះ មានដូចខាងក្រោម៖

  • CVE-2023-38180: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង ASP .NET and Visual Studio ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ នៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងអាចធ្វើការវាយប្រហារបដិសេធសេវាកម្ម (DoS)
  • CVE-2023-35385, CVE-2023-36910 និងCVE-2023-36911: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Message Queuing ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ នៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងអាចធ្វើការវាយប្រហារបដិសេធសេវាកម្ម (DoS)
  • CVE-2023-21709: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Exchange Server ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ ​ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
  • CVE-2023-38181, CVE-2023-38185, CVE-2023-35368, CVE-2023-38182, CVE-2023-35388: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Exchange Server ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
  • CVE-2023-35359, CVE-2023-35380, CVE-2023-35382, CVE-2023-35386 និង CVE-2023-38154: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows Kernel ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
  • CVE-2023-36900: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft Windows Common Log File System Driver ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន។

២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់

  • .NET Core
  • .NET Framework
  • NET
  • NET and Visual Studio
  • Azure Arc
  • Azure DevOps
  • Azure HDInsights
  • Dynamics Business Central Control
  • Memory Integrity System Readiness Scan Tool
  • Microsoft Dynamics
  • Microsoft Exchange Server
  • Microsoft Office
  • Microsoft Office Excel
  • Microsoft Office Outlook
  • Microsoft Office SharePoint
  • Microsoft Office Visio
  • Microsoft Teams
  • Microsoft WDAC OLE DB provider for SQL
  • Microsoft Windows Codecs Library
  • Reliability Analysis Metrics Calculation Engine
  • Role: Windows Hyper-V
  • SQL Server
  • Tablet Windows User Interface
  • Windows Bluetooth A2DP driver
  • Windows Cloud Files Mini Filter Driver
  • Windows Common Log File System Driver
  • Windows Cryptographic Services
  • Windows Defender
  • Windows Fax and Scan Service
  • Windows Group Policy
  • Windows HTML Platform
  • Windows Kernel
  • Windows LDAP – Lightweight Directory Access Protocol
  • Windows Message Queuing
  • Windows Mobile Device Management
  • Windows Projected File System
  • Windows Reliability Analysis Metrics Calculation Engine
  • Windows Smart Card
  • Windows System Assessment Tool
  • Windows Wireless Wide Area Network Service

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។

 ៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

  • –     https://www.cisa.gov/news-events/alerts/2023/08/08/microsoft-releases-august-2023-security-updates
  • –    https://www.jpcert.or.jp/english/at/2023/at230016.html
  • –    https://www.tenable.com/blog/microsofts-august-2023-patch-tuesday-addresses-73-cves-cve-2023-38180
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.