January 28, 2026

Language:

វគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងហានិភ័យសាយប័រ៖ អភិបាលកិច្ច និងសវនកម្ម”

ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីបិទ វគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងហានិភ័យសាយប័រ៖ អភិបាលកិច្ច និងសវនកម្ម” នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញអធិបតីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងហានិភ័យសាយប័រ៖ អភិបាលកិច្ច និងសវនកម្ម” នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិកជំនាញមកពី ៣៥ ក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ និយ័តករ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រតិបត្តិករសេវាអ៊ីនធឺណិត និងធនាគារ សរុបប្រមាណ ៥០រូប។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងចាប់ពីថ្ងៃទី១៩-២៣ ខែមករា ឆ្នាំ២០២៦ ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពសិក្ខាកាមពាក់ព័ន្ធនឹងអភិបាលកិច្ចសន្តិសុខសាយប័រ ការវាយតម្លៃហានិភ័យ និងសវនកម្មស្របតាមស្តង់ដារអន្តរជាតិ។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.