October 13, 2025

Language:

CamSA25-29: ក្រុមហ៊ុន Adobe ចេញផ្សាយការអាប់ដេត (Update) សុវត្ថិភាព ប្រចាំខែកញ្ញាឆ្នាំ២០២៥

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើន ក្នុងផលិតផលរបស់ខ្លួន នាខែកញ្ញា ឆ្នាំ២០២៥ ដែលមានបញ្ហាសុវត្ថិភាព ធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់។

២. ផលិតផលប៉ះពាល់

  • កម្មវិធី Adobe Acrobat and Reader | APSB25-85

Acrobat DC កំណែចាប់ពី 25.001.20672

Acrobat Reader DC កំណែចាប់ពី 25.001.20672

Acrobat 2024 កំណែចាប់ពី 24.001.30254

Acrobat 2020 កំណែចាប់ពី 20.005.30774

Acrobat Reader 2020 កំណែចាប់ពី 20.005.30774

  • កម្មវិធី Adobe After Effects | APSB25-86

Adobe After Effects កំណែចាប់ពី 24.6.7 and earlier versions

Adobe After Effects កំណែចាប់ពី 25.3 and earlier versions

  • កម្មវិធី Adobe Premiere Pro | APSB25-87

Adobe Premiere Pro កំណែចាប់ពី 25.3 and earlier versions

Adobe Premiere Pro កំណែចាប់ពី 24.6.5 and earlier versions

  • កម្មវិធី Adobe Commerce | APSB25-88

Adobe Commerce កំណែចាប់ពី 2.4.9-alpha2 and earlier

Adobe Commerce កំណែចាប់ពី 2.4.8-p2 and earlier

Adobe Commerce កំណែចាប់ពី 2.4.7-p7 and earlier

Adobe Commerce កំណែចាប់ពី 2.4.6-p12 and earlier

Adobe Commerce កំណែចាប់ពី 2.4.5-p14 and earlier

Adobe Commerce កំណែចាប់ពី 2.4.4-p15 and earlier

Adobe Commerce B2B កំណែចាប់ពី 1.5.3-alpha2 and earlier

Adobe Commerce B2B កំណែចាប់ពី 1.5.2-p2 and earlier

Adobe Commerce B2B កំណែចាប់ពី 1.4.2-p7 and earlier

Adobe Commerce B2B កំណែចាប់ពី 1.3.4-p14 and earlier

Adobe Commerce B2B កំណែចាប់ពី 1.3.3-p15 and earlier

Magento Open Source កំណែចាប់ពី 2.4.9-alpha2 and earlier

Magento Open Source កំណែចាប់ពី 2.4.8-p2 and earlier

Magento Open Source កំណែចាប់ពី 2.4.7-p7 and earlier

Magento Open Source កំណែចាប់ពី 2.4.6-p12 and earlier

Magento Open Source កំណែចាប់ពី 2.4.5-p14 and earlier

  • កម្មវិធី Substance 3D Viewer | APSB25-89

Adobe Substance 3D Viewer កំណែចាប់ពី 0.25.1 and earlier versions

  • កម្មវិធី Adobe Experience Manager | APSB25-90

Adobe Experience Manager (AEM) កំណែចាប់ពី AEM Cloud Service (CS)

Adobe Experience Manager (AEM) កំណែចាប់ពី 6.5 LTS SP1 and earlier versions

Adobe Experience Manager (AEM) កំណែចាប់ពី 6.5.23 and earlier versions

  • កម្មវិធី Adobe Dreamweaver | APSB25-91

Adobe Dreamweaver កំណែចាប់ពី 21.5 and earlier versions

  • កម្មវិធី Substance 3D Modeler | APSB25-92

Adobe Substance 3D Modeler កំណែចាប់ពី 1.22.2 and earlier versions

  • កម្មវិធី Adobe ColdFusion | APSB25-93

ColdFusion 2025 កំណែចាប់ពី Update 3 and earlier

ColdFusion 2023 កំណែចាប់ពី Update 15 and earlier versions

ColdFusion 2023 កំណែចាប់ពី Update 21 and earlier versions

៣. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រង ត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីចុងក្រោយបំផុត។ អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ នៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់ការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ)។

សម្រាប់អ្នកគ្រប់គ្រង IT (គួរអនុវត្តដូចខាងក្រោម):

  • ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
  • ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។

៤. ឯកសារពាក់ព័ន្ធ

  • https://helpx.adobe.com/security.html
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.