January 23, 2026

Language:

CamSA26-01: ក្រុមហ៊ុន Adobe ចេញផ្សាយការអាប់ដេត (Update) សុវត្ថិភាព ប្រចាំខែមករា ឆ្នាំ២០២៦

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើន ក្នុងផលិតផលរបស់ខ្លួន នាខែមករា ឆ្នាំ២០២៦ ដែលមានបញ្ហាសុវត្ថិភាព ធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់។

២. ផលិតផលប៉ះពាល់

  • កម្មវិធី Adobe Dreamweaver | APSB26-01

Adobe Dreamweaver កំណែចាប់ពី 21.6 and earlier versions

  • កម្មវិធី Adobe InDesign | APSB26-02

Adobe InDesign កំណែចាប់ពី ID21.0 and earlier versions

Adobe InDesign កំណែចាប់ពី ID19.5.5 and earlier versions

  • កម្មវិធី Adobe Illustrator | APSB26-03

Adobe Illustrator 2025 កំណែចាប់ពី 29.8.3 and earlier

Adobe Illustrator 2026 កំណែចាប់ពី 30.0 and earlier

  • កម្មវិធី Adobe InCopy | APSB26-04

Adobe InCopy កំណែចាប់ពី 21.0 and earlier versions

Adobe InCopy កំណែចាប់ពី 19.5.5 and earlier versions

  • កម្មវិធី Adobe Bridge | APSB26-07

Adobe Bridge កំណែចាប់ពី 15.1.2 (LTS) and earlier versions

Adobe Bridge កំណែចាប់ពី 16.0 and earlier versions

  • កម្មវិធី Substance 3D Modeler | APSB26-08

Adobe Substance 3D Modeler កំណែចាប់ពី 1.22.4 and earlier versions

  • កម្មវិធី Substance 3D Stager | APSB26-09

Adobe Substance 3D Painter កំណែចាប់ពី 3.1.5 and earlier versions

  • កម្មវិធី Substance 3D Painter | APSB26-10

Adobe Substance 3D Painter កំណែចាប់ពី 11.0.3 and earlier versions

  • កម្មវិធី Adobe ColdFusion | APSB26-12

Adobe ColdFusion 2025 កំណែចាប់ពី Update 5 and earlier versions

Adobe ColdFusion 2023 កំណែចាប់ពី Update 17 and earlier versions

  • កម្មវិធី Substance 3D Designer | APSB26-13

Adobe Substance 3D Designer កំណែចាប់ពី 15.0.3 and earlier versions

៣. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រង ត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីចុងក្រោយបំផុត។ អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ នៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់ការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ)។

សម្រាប់អ្នកគ្រប់គ្រង IT (គួរអនុវត្តដូចខាងក្រោម):

  • ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
  • ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។

. ឯកសារពាក់ព័ន្ធ

  • https://helpx.adobe.com/security.html
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.