១. ព័ត៌មានទូទៅ
- បុគ្គលិកដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុវត្ថិភាពសាយប័ររបស់អង្គភាព ព្រោះពួកគាត់ជាបន្ទាត់ ការពារដំបូងប្រឆាំងនឹងការគំរាមកំហែង។ អត្ថបទនេះនឹងផ្តល់ជូនបុគ្គលិកនូវគន្លឹះសំខាន់ៗអំពីសុវត្ថិភាពសាយប័រ ដើម្បីការពារខ្លួនឯង និងអង្គភាពពីការវាយប្រហារណាមួយដែលអាចកើតមានឡើង។
២. ការយល់ដឹងអំពីសុវត្ថិភាពសាយប័រ
- មុនពេលឈានចូលទៅក្នុងគន្លឹះសុវត្ថិភាពសាយប័រ សម្រាប់បុគ្គលិក យើងគួរតែមានការយល់ដឹងអំពីអ្វីដែលហៅថាសុវត្ថិភាពរួម។ សុវត្ថិភាពសន្តិសុខសាយប័រគឺជាការអនុវត្តការពារប្រព័ន្ធឌីជីថល បណ្តាញ និងទិន្នន័យពីការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ការវាយប្រហារ និងការបង្ករការខូចខាត។ វាពាក់ព័ន្ធនឹងបច្ចេកវិទ្យា ដំណើរការ និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ ដើម្បីបន្ថយហានិភ័យសាយប័រ។
៣. គន្លឹះសុវត្ថិភាពសាយប័រសម្រាប់បុគ្គលិក
៣.១. ការគ្រប់គ្រងពាក្យសម្ងាត់
ពាក្យសម្ងាត់គឺជាបន្ទាត់ការពារដំបូងរបស់អ្នកប្រឆាំងនឹងការគំរាមកំហែងសាយប័រ។ ចូលធ្វើតាមគន្លឹះទាំងនេះ៖
- បង្កើតពាក្យសម្ងាត់ខ្លាំង៖ ប្រើប្រាស់រួមគ្នានូវអក្សរធំ អក្សរតូច លេខ និងតួអក្សរពិសេស។ ជៀសវាងការប្រើព័ត៌មានដែលងាយទាយបាន ដូចជាថ្ងៃកំណើត ឬពាក្យធម្មតា។
- ប្រើពាក្យសម្ងាត់ផ្សេងគ្នា៖ កុំប្រើពាក្យសម្ងាត់តែមួយសម្រាប់គណនីច្រើន។ ពិចារណាប្រើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ដើម្បីបង្កើត និងរក្សាទុកពាក្យសម្ងាត់ស្មុគស្មាញដោយសុវត្ថិភាព។
- ផ្លាស់ប្តូរពាក្យសម្ងាត់ជាប្រចាំ៖ ផ្លាស់ប្តូរពាក្យសម្ងាត់ជាលក្ខណៈកាលកំណត់ ជាពិសេសសម្រាប់គណនីសំខាន់ៗ។
- បើកប្រើការផ្ទៀងផ្ទាត់ពីរជំហាន (2FA)៖ បើកមុខងារចូលប្រើ 2FA សម្រាប់គណនីរបស់អ្នក។ វាបន្ថែមសុវត្ថិភាពមួយជាន់ទៀត។
៣.២. ការយល់ដឹងអំពីការក្លែងបន្លំ (Phishing)
ការក្លែងបន្លំ (Phishing) គឺជាការគំរាមកំហែងសាយប័រទូទៅមួយ។ សូមប្រុងប្រយ័ត្នចំពោះអ៊ីមែល សារ ឬតំណភ្ជាប់ គន្លឹះក្នុងការក្លែងបន្លំ (Phishing)៖
- ពិនិត្យអ្នកផ្ញើ៖ ផ្ទៀងផ្ទាត់អាសយដ្ឋានអ៊ីមែលរបស់អ្នកផ្ញើ។ ពិនិត្យទៅលើខ្លឹមសារ អក្ខាវិរុទ្ធិខុសតិចតួច ឬដែនមិនស្គាល់។
- ស្វែងរកកំហុស ៖ វេយ្យាករណ៍មិនល្អ សំណើបន្ទាន់ និងតំណភ្ជាប់គួរអោយសង្ស័យគឺជាសញ្ញានៃការក្លែងបន្លំ។ផ្ទៀងផ្ទាត់សំណើ៖ ប្រសិនបើអ្នកទទួលបានអ៊ីមែលដែលស្នើសុំព័ត៌មានរសើប សូមផ្ទៀងផ្ទាត់សុពលភាពរបស់វាជាមួយអ្នកផ្ញើតាមរយៈឆានែលដែលអាចទុកចិត្តបាន។
៣.៣. សុវត្ថិភាពអ៊ីមែល
អ៊ីមែលគឺជាវិធីធម្មតាមួយសម្រាប់ការវាយប្រហារសាយប័រ។ ការពារអ៊ីមែលរបស់អ្នក៖
- ប្រើសេវាអ៊ីមែលសុវត្ថិភាព៖ ប្រើសេវាអ៊ីមែលដែលមានការការពារដ៏រឹងមាំ។
- ប្រុងប្រយ័ត្នចំពោះឯកសារភ្ជាប់៖ កុំបើកឯកសារភ្ជាប់ពីប្រភពមិនស្គាល់។ ស្កេនឯកសារភ្ជាប់ដើម្បីស្វែងរកមេរោក មុនពេលបើក។
- កុំចែករំលែកព័ត៌មានរសើប៖ កុំដែលផ្ញើទិន្នន័យរសើបដូចជាពាក្យសម្ងាត់ ឬព័ត៌មានហិរញ្ញវត្ថុតាមអ៊ីមែល។
៤. ការវាយប្រហារតាមរយៈសង្គម (Social Engineering)
ការវាយប្រហារតាមរយៈសង្គមពឹងផ្អែកលើការល្បួងអ្នកប្រើប្រាស់ឱ្យបង្ហាញព័ត៌មានសម្ងាត់។ សូមប្រុងប្រយ័ត្នចំពោះ៖
- សំណើមិនបានរំពឹងទុក៖ មានការសង្ស័យចំពោះការហៅទូរស័ព្ទ ឬសារដែលស្នើសុំព័ត៌មានរសើបដោយមិនបានរំពឹងទុក។
- ផ្ទៀងផ្ទាត់អត្តសញ្ញាណ៖ ផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកដែលស្នើសុំព័ត៌មានមុនពេលចែករំលែក។
- កុំទុកចិត្តលេខហៅចូល (Caller ID)៖ លេខហៅចូលអាចត្រូវបានក្លែងបន្លំ។ កុំពឹងផ្អែកតែលើវាដើម្បីកំណត់អត្តសញ្ញាណអ្នកហៅ។
៥. ការប្រើប្រាស់ឧបករណ៍ដោយសុវត្ថិភាព
ទាំងក្នុងការិយាល័យ ឬធ្វើការពីផ្ទះ សូមធានាសុវត្ថិភាពឧបករណ៍របស់អ្នក៖
- ចាក់សោឧបករណ៍របស់អ្នក៖ តែងតែចាក់សោកុំព្យូទ័រ ឬឧបករណ៍ចល័តរបស់អ្នកនៅពេលមិនប្រើ។
- ប្រើពាក្យសម្ងាត់ខ្លាំងនៅលើឧបករណ៍៖ កំណត់ពាក្យសម្ងាត់ ឬលេខសម្ងាត់ដ៏រឹងមាំសម្រាប់ឧបករណ៍របស់អ្នក។
- ដំឡើងកម្មវិធីប្រឆាំងមេរោគ៖ រក្សាឧបករណ៍របស់អ្នកឲ្យមានសុវត្ថិភាពជាមួយកម្មវិធីប្រឆាំងមេរោគដែលបានធ្វើបច្ចុប្បន្នភាព។
៦. ធ្វើបច្ចុប្បន្នភាពកម្មវិធី និងបំណៈសុវត្តិភាព
ធ្វើបច្ចុប្បន្នភាពកម្មវិធី និងឧបករណ៍របស់អ្នកជាប្រចាំ៖
- បើកមុខងារបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ៖ បើកមុខងារធ្វើបច្ចុប្បន្នភាពស្វ័យប្រវត្តិសម្រាប់ប្រព័ន្ធប្រតិបត្តិការ និងកម្មវិធី ដើម្បីទទួលបានបំណៈសុវត្តិភាព។
- លុបកម្មវិធីដែលមិនប្រើចេញ៖ ធ្វើការលុបកម្មវិធី និងសូហ្វវែរដែលមិនចាំបាច់ចេញ ដើម្បីកាត់បន្ថយហានិភ័យ។
៧. សុវត្ថិភាពក្នុងការធ្វើការពីចង្ងាយ
ជាមួយនឹងការកើនឡើងនៃការធ្វើការពីចង្ងាយ សូមយកចិត្តទុកដាក់លើការពារដូចខាងក្រោម៖
- ប្រើបណ្តាញ Wi-Fi មានសុវត្ថិភាព៖ ភ្ជាប់ទៅបណ្តាញ Wi-Fi ដែលមានការពារដោយពាក្យសម្ងាត់។ ជៀសវាងការប្រើ Wi-Fi សាធារណៈសម្រាប់ការងារដែលមានពត៌មានរសើប។
- ធានាសុវត្ថិភាពឧបករណ៍បញ្ជូនសញ្ញា (Router)៖ ផ្លាស់ប្តូរពាក្យសម្ងាត់លំនាំដើមរបស់ឧបករណ៍បញ្ជូនសញ្ញា និងបើកការធ្វើកូដនីយកម្មរឹងមាំ។
- ប្រើ VPN៖ ប្រសិនបើអ្នកធ្វើការពីចម្ងាយ សូមប្រើបណ្តាញឯកជនជាមួយការអ៊ិនក្រីប (VPN) ដើម្បីអ៊ិនក្រីបការតភ្ជាប់អ៊ីនធឺណិតរបស់អ្នក។
៨. ការការពារទិន្នន័យ
ការពារទិន្នន័យដែលមានភាពរសើប៖
- កូដនីយកម្ម Encryption ទិន្នន័យ៖ ប្រើកូដនីយកម្មសម្រាប់បំប្លែងឯកសារ និងការប្រាស្រ័យទាក់ទងដែលមានភាពរសើប។
- រក្សាទុកឯកសារការងារដោយសុវត្ថិភាព៖ ចាក់សោឯកសារការងារដែលមានព័ត៌មានរសើបនៅពេលមិនប្រើ។
- បម្រុងទុកទិន្នន័យ៖ ធ្វើបម្រុងទុកទិន្នន័យសំខាន់ៗជាប្រចាំ ដើម្បីការពារការបាត់បង់ទិន្នន័យដោយសារការវាយប្រហារសាយប័រ។
៩. ការរាយការណ៍ឧប្បត្តិហេតុ
ប្រសិនបើអ្នកសង្ស័យថាមានឧប្បត្តិហេតុសុវត្ថិភាព៖
- រាយការណ៍ភ្លាម៖ រាយការណ៍សកម្មភាពសង្ស័យ អ៊ីមែលក្លែងបន្លំ ឬឧប្បត្តិហេតុសុវត្ថិភាពទៅកាន់ផ្នែក IT ឬក្រុមសុវត្ថិភាពរបស់អង្គភាពភ្លាម។
- ធ្វើតាមនីតិវិធី៖ ធ្វើតាមនីតិវិធីឆ្លើយតបឧប្បត្តិហេតុរបស់អង្គភាពរបស់អ្នក។
១០. ការបន្តការអប់រំ និងការយល់ដឹង
- ចូលរួមវគ្គបណ្តុះបណ្តាល៖ ចូលរួមកម្មវិធីបណ្តុះបណ្តាល និងយល់ដឹងអំពីសុវត្ថិភាពសាយប័រដែលផ្តល់ដោយអង្គការរបស់អ្នក។
- ស្វែងយល់អំពីការគំរាមកំហែងថ្មីៗ៖ តាមដានព័ត៌មានអំពីគំរាមកំហែងសាយប័រថ្មីៗ និងនិន្នាការចុងក្រោយបំផុតតាមរយៈប្រភពដែលអាចទុកចិត្តបាន។
១១. ឯកសារពាក់ព័ន្ធ
- https://www.insecure.in/blog/cyber-security-tips-for-employees