១- ព័ត៌មានទូទៅ
ក្រុមហ៊ុន Google បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះ ដើម្បីជួសជុលបិទចន្លោះប្រហោង (ចំនុចខ្សោយ) មាននៅក្នុងកម្មវិធី Google Chrome មានកម្រិតធ្ងន់ធ្ងរខ្លាំង។
២- ផលិតផលប៉ះពាល់
កម្មវិធី Google Chrome ដែលមានកំណែទាបជាង 140.0.7339.185 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Window, Mac និង Linux។
៣- ផលវិបាក
ការវាយលុកជោគជ័យទៅលើចំណុចខ្សោយទាំងនេះ អាចមានលទ្ធភាពក្នុងការដំណើរការកូដពីចម្ងាយ និងអាចគ្រប់គ្រងប្រព័ន្ធទាំងស្រុង។
៤- អនុសាសន៍ណែនាំ
ការិយាល័យ CamCERT សូមផ្តល់អនុសាសន៍ឱ្យអភិបាលគ្រប់គ្រងប្រព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេតជាបន្ទាន់ទៅកាន់កម្មវិធីដែលមានកំណែ 140.0.7339.186 តាមតែអាចធ្វើទៅបាន។
៥- ឯកសារពាក់ព័ន្ធ
- https://www.csa.gov.sg/alerts-and-advisories/alerts/al-2025-92
- https://chromereleases.googleblog.com/2025/09/stable-channel-update-for-desktop_17.html?m=1
- https://cybersecuritynews.com/google-chrome-0-day-vulnerability-exploited/
- https://www.bleepingcomputer.com/news/security/google-patches-sixth-chrome-zero-day-exploited-in-attacks-this-year/
- https://securityaffairs.com/182322/uncategorized/cve-2025-10585-is-the-sixth-actively-exploited-chrome-zero-day-patched-by-google-in-2025.html