December 01, 2025

Language:

CamSA25-34: ក្រុមហ៊ុន Adobe ចេញផ្សាយការអាប់ដេត (Update) សុវត្ថិភាព ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើន ក្នុងផលិតផលរបស់ខ្លួន នាខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានបញ្ហាសុវត្ថិភាព ធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់។

២. ផលិតផលប៉ះពាល់

  • កម្មវិធី Adobe InDesign | APSB25-106

Adobe InDesign កំណែចាប់ពី ID20.5 and earlier versions

Adobe InDesign កំណែចាប់ពី ID19.5.5 and earlier versions

  • កម្មវិធី Adobe InCopy | APSB25-107

Adobe InCopy កំណែចាប់ពី 20.5 and earlier versions

Adobe InCopy កំណែចាប់ពី 19.5.5 and earlier versions

  • កម្មវិធី Adobe Photoshop | APSB25-108

Adobe Photoshop កំណែចាប់ពី 26.8.1 and earlier versions

  • កម្មវិធី Adobe Illustrator | APSB25-109

Adobe Illustrator 2025 កំណែចាប់ពី 29.8.3 and above

Adobe Illustrator 2026 កំណែចាប់ពី 30.0 and above

  • កម្មវិធី Adobe Illustrator on iPad | APSB25-111

Adobe Illustrator on iPad កំណែចាប់ពី 3.0.9 and earlier

  • កម្មវិធី Adobe Pass | APSB25-112

Adobe Pass Authentication Android SDK កំណែចាប់ពី AEM 6.5.22

  • កម្មវិធី Adobe Substance 3D Stager | APSB25-113

Adobe Substance 3D Stager កំណែចាប់ពី 3.1.5 and earlier versions

  • កម្មវិធី Adobe Format Plugins | APSB25-114

Adobe Format Plugins កំណែចាប់ពី 1.1.1 and earlier versions

៣. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រង ត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីចុងក្រោយបំផុត។ អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ នៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់ការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ)។

សម្រាប់អ្នកគ្រប់គ្រង IT (គួរអនុវត្តដូចខាងក្រោម):

  • ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
  • ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។

៤. ឯកសារពាក់ព័ន្ធ

  • https://helpx.adobe.com/security.html
  • https://helpx.adobe.com/security/products/indesign/apsb25-106.html
  • https://helpx.adobe.com/security/products/incopy/apsb25-107.html
  • https://helpx.adobe.com/security/products/photoshop/apsb25-108.html
  • https://helpx.adobe.com/security/products/illustrator/apsb25-109.html
  • https://helpx.adobe.com/security/products/illustrator-mobile-ios/apsb25-111.html
  • https://helpx.adobe.com/security/products/pass/apsb25-112.html
  • https://helpx.adobe.com/security/products/substance3d_stager/apsb25-113.html
  • https://helpx.adobe.com/security/products/formatplugins/apsb25-114.html
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.