១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើន ក្នុងផលិតផលរបស់ខ្លួន នាខែកក្កដា ឆ្នាំ២០២៥ ដែលមានបញ្ហាសុវត្ថិភាព ធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់។
២. ផលិតផលប៉ះពាល់
- កម្មវិធី Adobe After Effects | APSB25-49
Adobe After Effects កំណែចាប់ពី 24.6.6 and earlier versions
Adobe After Effects កំណែចាប់ពី 25.2 and earlier versions
- កម្មវិធី Adobe Substance 3D Viewer | APSB25-54
Adobe After Effects កំណែចាប់ពី 0.22 and earlier versions
- កម្មវិធី Adobe Audition | APSB25-56
Adobe Audition កំណែចាប់ពី 24.6.3 and earlier versions
Adobe Audition កំណែចាប់ពី 25.2 and earlier versions
- កម្មវិធី Adobe InCopy | APSB25-59
Adobe InCopy កំណែចាប់ពី 20.3 and earlier versions
Adobe InCopy កំណែចាប់ពី 19.5.3 and earlier versions
- កម្មវិធី Adobe InDesign | APSB25-60
Adobe InDesign កំណែចាប់ពី 20.3 and earlier versions
Adobe InDesign កំណែចាប់ពី 19.5.3 and earlier versions
- កម្មវិធី Adobe Connect | APSB25-61
Connect Windows App កំណែចាប់ពី 24 and earlier
- កម្មវិធី Adobe Dimension | APSB25-63
Adobe Dimension កំណែចាប់ពី 4.1.2 and earlier versions
- កម្មវិធី Substance 3D Stager | APSB25-64
Adobe Substance 3D Stager កំណែចាប់ពី 3.1.2 and earlier versions
- កម្មវិធី Adobe Illustrator | APSB25-65
Adobe Illustrator 2025 កំណែចាប់ពី 29.5.1 and earlier
Adobe Illustrator 2024 កំណែចាប់ពី 28.7.6 and earlier versions
- កម្មវិធី Adobe FrameMaker | APSB25-66
Adobe FrameMaker កំណែចាប់ពី 2020 Release Update 8 and earlier
Adobe FrameMaker កំណែចាប់ពី 2022 Release Update 6 and earlier
- កម្មវិធី Adobe Experience Manager Forms | APSB25-67
Adobe Experience Manager (AEM) Forms on JEE កំណែចាប់ពី 6.5.23.0 and earlier
- កម្មវិធី Adobe Experience Manager Screens | APSB25-68
Adobe Experience Manager (AEM) Screens កំណែចាប់ពី AEM 6.5.22 Screens FP11.4
- កម្មវិធី Adobe ColdFusion | APSB25-69
Adobe ColdFusion 2025 កំណែចាប់ពី Update 2 and earlier versions
Adobe ColdFusion 2023 កំណែចាប់ពី Update 14 and earlier versions
Adobe ColdFusion 2021 កំណែចាប់ពី Update 20 and earlier versions
៣. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រង ត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីចុងក្រោយបំផុត។ អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ នៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់ការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ)។
សម្រាប់អ្នកគ្រប់គ្រង IT (គួរអនុវត្តដូចខាងក្រោម):
- ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
- ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។
៤. ឯកសារពាក់ព័ន្ធ
- https://helpx.adobe.com/security.html