១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើន ក្នុងផលិតផលរបស់ខ្លួន នាខែមករា ឆ្នាំ២០២៦ ដែលមានបញ្ហាសុវត្ថិភាព ធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់។
២. ផលិតផលប៉ះពាល់
- កម្មវិធី Adobe Dreamweaver | APSB26-01
Adobe Dreamweaver កំណែចាប់ពី 21.6 and earlier versions
- កម្មវិធី Adobe InDesign | APSB26-02
Adobe InDesign កំណែចាប់ពី ID21.0 and earlier versions
Adobe InDesign កំណែចាប់ពី ID19.5.5 and earlier versions
- កម្មវិធី Adobe Illustrator | APSB26-03
Adobe Illustrator 2025 កំណែចាប់ពី 29.8.3 and earlier
Adobe Illustrator 2026 កំណែចាប់ពី 30.0 and earlier
- កម្មវិធី Adobe InCopy | APSB26-04
Adobe InCopy កំណែចាប់ពី 21.0 and earlier versions
Adobe InCopy កំណែចាប់ពី 19.5.5 and earlier versions
- កម្មវិធី Adobe Bridge | APSB26-07
Adobe Bridge កំណែចាប់ពី 15.1.2 (LTS) and earlier versions
Adobe Bridge កំណែចាប់ពី 16.0 and earlier versions
- កម្មវិធី Substance 3D Modeler | APSB26-08
Adobe Substance 3D Modeler កំណែចាប់ពី 1.22.4 and earlier versions
- កម្មវិធី Substance 3D Stager | APSB26-09
Adobe Substance 3D Painter កំណែចាប់ពី 3.1.5 and earlier versions
- កម្មវិធី Substance 3D Painter | APSB26-10
Adobe Substance 3D Painter កំណែចាប់ពី 11.0.3 and earlier versions
- កម្មវិធី Adobe ColdFusion | APSB26-12
Adobe ColdFusion 2025 កំណែចាប់ពី Update 5 and earlier versions
Adobe ColdFusion 2023 កំណែចាប់ពី Update 17 and earlier versions
- កម្មវិធី Substance 3D Designer | APSB26-13
Adobe Substance 3D Designer កំណែចាប់ពី 15.0.3 and earlier versions
៣. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រង ត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីចុងក្រោយបំផុត។ អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ នៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់ការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ)។
សម្រាប់អ្នកគ្រប់គ្រង IT (គួរអនុវត្តដូចខាងក្រោម):
- ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
- ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។
៤. ឯកសារពាក់ព័ន្ធ
- https://helpx.adobe.com/security.html







