១. ព័ត៌មានទូទៅ
ក្រុមហ៊ុន Adobe បានចេញសេចក្តីណែនាំសន្តិសុខអំពីការធ្វើបច្ចុប្បន្នភាពទៅលើភាពងាយរងគ្រោះដើម្បីជួសជុលបិទចន្លោះប្រហោង (ចំណុចខ្សោយ) ជាច្រើន ក្នុងផលិតផលរបស់ខ្លួន នាខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានបញ្ហាសុវត្ថិភាព ធ្ងន់ធ្ងរបំផុត ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់។
២. ផលិតផលប៉ះពាល់
- កម្មវិធី Adobe Audition | APSB26-14
Adobe Audition កំណែចាប់ពី 25.6 and earlier versions
Adobe Audition កំណែចាប់ពី 26.0 and earlier versions
- កម្មវិធី Adobe After Effects | APSB26-15
Adobe After Effects កំណែចាប់ពី 25.6 and earlier versions
- កម្មវិធី Adobe InDesign | APSB26-17
Adobe InDesign កំណែចាប់ពី ID21.1 and earlier versions
Adobe InDesign កំណែចាប់ពី ID20.5.1 and earlier versions
- កម្មវិធី Adobe Substance 3D Designer | APSB26-19
Adobe Substance 3D Designer កំណែចាប់ពី 15.1.0 and earlier versions
- កម្មវិធី Adobe Substance 3D Stager | APSB26-20
Adobe Substance 3D Stager កំណែចាប់ពី 3.1.6 and earlier versions
- កម្មវិធី Adobe Bridge | APSB26-21
Adobe Bridge កំណែចាប់ពី 15.1.3 (LTS) and earlier versions
Adobe Bridge កំណែចាប់ពី 16.0.1 (LTS) and earlier versions
- កម្មវិធី Adobe Substance 3D Modeler | APSB26-22
Adobe Substance 3D Modeler កំណែចាប់ពី 1.22.5 and earlier versions
- កម្មវិធី Adobe Lightroom Classic | APSB26-06
Adobe Lightroom Classic កំណែចាប់ពី 15.1 and earlier versions
- កម្មវិធី Adobe DNG Software Development Kit (SDK) | APSB26-23
Adobe DNG Software Development Kit (SDK) កំណែចាប់ពី DNG SDK 1.7.1 build 2410 and earlier versions
៣. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រង ត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីចុងក្រោយបំផុត។ អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ីនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ នៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់ការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ)។
សម្រាប់អ្នកគ្រប់គ្រង IT (គួរអនុវត្តដូចខាងក្រោម):
- ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។
៤. ឯកសារពាក់ព័ន្ធ
- https://helpx.adobe.com/security.html







