October 13, 2025

Language:

CamSA25-30: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៨ នៅក្នុងផលិតផល Microsoft ប្រចាំខែកញ្ញា ឆ្នាំ២០២៥

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វ បានធ្វើការចេញផ្សាយនូវបញ្ជីចំណុចខ្សោយ ចំនួន៨០ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួន។ ក្នុងចំណោមនោះមាន 8ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង 8នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ។ ចំណុចខ្សោយទាំងនោះ មានដូចខាងក្រោម៖

  • CVE-2025-55234: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនេះមាននៅក្នុង Windows SMB ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលដំណើរការauthentication requests។ តាមរយៈចំណុចខ្សោយនេះអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2025-54918: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅ Windows NTLM Elevation ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ រំលងប្រព័ន្ធសុវត្ថិភាព(bypass) ពីការរឹតបន្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
  • CVE-2025-54916: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅ Windows NTFS ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដែលធ្វើឱ្យមានកំហុសឆ្គង boundary error អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2025-54910: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅ Microsoft Office ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដែលធ្វើឱ្យមានកំហុសឆ្គង boundary error អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2025-54897: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅក្នុង Microsoft SharePoint ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ បញ្ជូនទិន្នន័យដែលបង្កើតឡើងដោយពិសេសទៅកាន់កម្មវិធី និងបង្កឱ្យមានការរអាក់រអួលនៅលើប្រព័ន្ធគោលដៅ
  • CVE-2025-55224: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតនេះមាននៅក្នុង Microsoft Windows Hyper-V ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យាឬហេកគ័រ ធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធបណ្តាញដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2025-54091, CVE-2025-54092, CVE-2025-54098, CVE-2025-54115: ចំណុចខ្សោយធ្ងន់ធ្ងរនេះមាននៅ Microsoft Windows Hyper-V ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ រំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបន្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន

២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់

  • Azure Arc
  • Azure Windows Virtual Machine Agent
  • Capability Access Management Service (camsvc)
  • Graphics Kernel
  • Microsoft AutoUpdate (MAU)
  • Microsoft Brokering File System
  • Microsoft Graphics Component
  • Microsoft High Performance Compute Pack (HPC)
  • Microsoft Office
  • Microsoft Office Excel
  • Microsoft Office PowerPoint
  • Microsoft Office SharePoint
  • Microsoft Office Visio
  • Microsoft Office Word
  • Microsoft Virtual Hard Drive
  • Role: Windows Hyper-V
  • SQL Server
  • Windows Ancillary Function Driver for WinSock
  • Windows BitLocker
  • Windows Bluetooth Service
  • Windows Connected Devices Platform Service
  • Windows DWM
  • Windows Defender Firewall Service
  • Windows Imaging Component
  • Windows Internet Information Services
  • Windows Kernel
  • Windows Local Security Authority Subsystem Service (LSASS)
  • Windows Management Services
  • Windows MapUrlToZone
  • Windows MultiPoint Services
  • Windows NTFS
  • Windows NTLM
  • Windows PowerShell
  • Windows Routing and Remote Access Service (RRAS)
  • Windows SMB
  • Windows SMBv3 Client
  • Windows SPNEGO Extended Negotiation
  • Windows TCP/IP
  • Windows UI XAML Maps MapControlSettings
  • Windows UI XAML Phone DatePickerFlyout
  • Windows Win32K GRFX
  • Xbox

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំណុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

  • https://www.jpcert.or.jp/english/at/2025/at250019.html
  • https://www.tenable.com/blog/microsofts-september-2025-patch-tuesday-addresses-80-cves-cve-2025-55234
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.