January 28, 2026

Language:

សិក្ខាសាលាលើកទី២ ស្តីពី “ការណែនាំសម្រាប់ការបង្កើតក្រុម CSIRT និងការដោះស្រាយឧប្បត្តិហេតុ”

លោក អ៊ុក វណ្ណឌី បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាលើកទី២ ស្តីពី “ការណែនាំសម្រាប់ការបង្កើតក្រុម CSIRT និងការដោះស្រាយឧប្បត្តិហេតុ” នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ
រាជធានីភ្នំពេញ៖ នៅទី២៣ ខែមករា ឆ្នាំ២០២៦ លោក អ៊ុក វណ្ណឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាលើកទី២ ស្តីពី “ការណែនាំសម្រាប់ការបង្កើតក្រុម CSIRT និងការដោះស្រាយឧប្បត្តិហេតុ” នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដែលមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិកជំនាញ មកពី ២៣ ក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ និយ័តករ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រតិបត្តិករសេវាអ៊ីនធឺណិត និងធនាគារ សរុបប្រមាណ ៣០រូប។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្ដល់ទស្សនាទានដល់អ្នកជំនាញសន្តិសុខយសាយប័រក្នុងការបង្កើតនិងដំណើរការក្រុមឆ្លើយតបនឹងឧប្បត្តិហេតុសន្តិសុខកុំព្យូទ័រប្រកបដោយប្រសិទ្ធភាពដោយប្រើប្រាស់ស្តង់ដារប្រតិបត្តិសំខាន់ៗ។

សូមជម្រាបជូនថា សិក្ខាសាលានេះរៀបចំឡើងក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.