CamSA17-08: ALERT! ការរីករាលនៃមេរោគចាប់ជំរិត Petya
ព័ត៌មានទូទៅនៃមេរោគចាប់ជំរិត Petya កាលពីម្សិលមិញថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានទទួលព័ត៌មានអំពីការរីករាលដាលជាសាកលនៃមេរោគចាប់ជំរិតមួយប្រភេទដែលត្រូវបានគេស្គាល់ថាឈ្មោះ Petya ។ Petya គឺជាមេរោគដែលមានលក្ខណៈគ្រោះថ្នាក់ខ្លំាងជាងមេរោគ WannaCry ទៅទៀត ដោយវានឹងធ្វើកូដនីយកម្ម (encrypted) ទៅលើ Master File Tree (MFT) នៃ NTFS partitions និងធ្វើការបញ្ចូលកម្មវិធីបញ្ជាន់ទៅលើ Master Boot Record (MBR) ដើម្បីធ្វើការបង្ហាញនូវសាររៀបរាប់អំពីការចាប់ជំរិត ដែលធ្វើឲ្យកុំព្យូទ័ររបស់អ្នកមិនអាចបើកដំណើរបានឡើយ ។ ជំនាន់ថ្មីនៃមេរោគ Petya នេះវាមាននូវមុខងារស្រដៀងគ្នាទៅនឹងមេរោគ WannyCry ដែលវាយប្រហារទៅលើ SMB។ មេរោគ Petya នេះរីករាលដាលតាមរយៈ SPAM Email ជាមួយនឹងឯកសារភ្ជាប់ជាប្រភេទ office document ។ នៅពេលដែលអ្នកប្រើប្រាស់បើកឯកសារដែលភ្ជាប់មកជាមួយនេះ វានឹងធ្វើការទាញយករួចដំណើរការមេរោគ Petya រួចចំលងខ្លួនវាទៅកាន់កុំព្យូទ័រដទៃទៀត។ ប្រព័ន្ធដែលប៉ៈពាល់ ខាងក្រោមនេះគឺជាប្រព័ន្ធប្រតិបត្តិការវីនដូរដែលកំពុងតែសង្ស័យថាអាចទទួលរងការវាយប្រហារ •Windows … Continue reading CamSA17-08: ALERT! ការរីករាលនៃមេរោគចាប់ជំរិត Petya
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed