December 15, 2017

Language:

កិច្ចប្រជុំពិភាក្សាការងារតៀមរៀប ចំវេទិការCyber Security Forum លើកទី៧នៅកម្ពុជា

កាលពីរសៀលម៉ោង ០៣:០០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នៅបន្ទប់ប្រជុំរបស់អគ្គនាយកដ្ឋាន បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មានបើកកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំវេទិការ Cyber Security Forum លើកទី ៧ នៅកម្ពុជា (CSF-7) ក្រោមអធិបតីភាព ឯកឧត្តម ជុន វ៉ាត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអមទៅដោយ ឯកឧត្តម ជា ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមទាំង អស់លោក-លោកស្រីដែលជាសមាជិកក្រុមការងាររៀបចំវេទិការនេះទាំងអស់។
កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន នឹងបានឯកភាពគ្នា ធ្វើការទាក់ទងទៅកាន់លេខាធិការដ្ឋាន APT ដើម្បីទទួលបាននូវព័ត៌មានបឋម និងសិក្សាអំពីស្ថានភាពបច្ចុប្បន្ននៃទីតាំងដែលត្រូវរៀបចំ និងការងារពាក់ព័ន្ធ ។ ក្រុមការងារនឹងជួបប្រជុំគ្នាម្តងទៀត នៅក្រោយពិធីបុណ្យចូល-ឆ្នាំប្រពៃណីជាតិខ្មែររួច ៕

image052

image053

image054

image051