February 19, 2018

Language:

ការកំណត់សោរពីរ (2FA) ជាន់នៅលើហ្វេសប៊ុក

Two-Factor Authentication ឬក៏ 2FA គឺជាលក្ខណៈសុវត្ថិភាពដែលអាចជួយការពារគណនី Facebook របស់អ្នកបន្ថែមពីលើពាក្យសម្ងាត់របស់អ្នក។

ប្រសិនបើអ្នកប្រើប្រាស់ 2FA ហើយអ្នកនឹងត្រូវបានទាមទារឱ្យបញ្ចូលនូវលេខកូដសុវត្ថិភាព ឬបញ្ជាក់ការចូលប្រើប្រាស់របស់អ្នកនៅពេលដែលនរណាម្នាក់ព្យាយាមចូលគណនី Facebook ពីកុំព្យូទ័រ ឬទូរស័ព្ទដៃដែលយើងមិនស្គាល់។ អ្នកក៏អាចទទួលបានការដាស់តឿនផងដែរ នៅពេលនរណាម្នាក់ព្យាយាមចូលពីកុំព្យូទ័រដែលយើងមិនស្គាល់។

អត្ថបទនេះណែនាំអំពីការប្រើប្រាស់គណនី Facebook ដោយបើកមុខងារ 2FA  អោយដំណើរការជាមួយការផ្ញើរសារលេខកូដសំងាត់ទៅកាន់ទូរស័ព្ទដៃ (Text message) និង កម្មវិធីហ្វេសប៊ុករបស់ទូរស័ព្ទដៃ ដែលមានមុខងារអាចបង្កើតលេខកូដសំងាត់ដោយស្វ័យប្រវត្តិ (Code generator) ។

ការបើកមុខងារ 2FA  អោយដំណើរការជាមួយការផ្ញើរសារលេខកូដសំងាត់ទៅកាន់ទូរស័ព្ទដៃ(Text message)

១. ធ្វើការ log-in ចូលទៅក្នុងគណនី facebook របស់អ្នកនៅលើកុំព្យូទ័រ ប៉ុន្តែសូមដាក់ទូរស័ព្ទនៅក្បែរខ្លួនអ្នក ដែលអ្នកនឹងត្រូវការវាក្នុងពេលបន្តិចទៀតនេះ។

២. នៅពេលដែលអ្នកធ្វើការ Log-in ហើយនោះ សូមចុចទៅលើរូបសញ្ញាព្រួញចុះក្រោមតូចនៅជ្រុងខាងស្ដាំដៃ  ដើម្បីបង្ហាញផ្ទាំង Settings ហើយសូមចុចទៅលើពាក្យ “Settings” បន្ទាប់មកសូមចុចទៅលើចុចលើពាក្យ “Security” ដែលនៅខាងឆ្វេង ហើយសូមស្វែងរកពាក្យ Use two-factor authentication ដើម្បីចុចទៅលើចុចលើពាក្យ “Edit” ដូចរូបខាងក្រោម។

៣. នៅក្នុងទំព័រ Settings ដ៏ដែលបានបង្ហាញនូវមុខងារចំនួនប្រាំមួយដែលមានដូចជា: Text message (SMS), Security keys, Code generator, Recovery codes, App passwords និង Authorised logins ។ នៅត្រង់មុខងារ Text message (SMS) សូមជ្រើសលេខទូរស័ព្ទដែលមានស្រាប់ ឬក៏អ្នកអាចបញ្ជូលលេខទូរស័ព្ទផ្សេងទៀត ដោយចុចលើពាក្យ “Enable” ដើម្បីទទួលបានផ្ញើរសារលេខកូដសំងាត់ ដូចរូបខាងក្រោម។

៤. បន្ទាប់មកមានការបង្ហាញផ្ទាំងបញ្ជូលលេខសំងាត់សំរាប់លក្ខណ្ឌសុវត្ថិភាព សូមបញ្ជូលលេខសំងាត់ និងចុចលើពាក្យ “Submit” ដូចរូបខាងក្រោម។

៥. បន្ទាប់មកមានការបង្ហាញផ្ទាំងដំឡើង 2FA សំរាប់ការដាក់អោយដំណើរការមុខងារនេះ សូមចុចលើពាក្យ “Enable” ដូចរូបខាងក្រោម។

៦. បន្ទាប់មកមានការបង្ហាញផ្ទាំងចុងក្រោយ ដែលបង្ហាញអំពីព័ត៑មាននៃការដាក់មុខងារ 2FA អោយដំណើរការហើយ ។

ការបើកមុខងារ 2FA  អោយដំណើរការជាមួយកម្មវិធីហ្វេសប៊ុករបស់ទូរស័ព្ទដៃដែលមានមុខងារអាចបង្កើតលេខកូដសំងាត់ដោយស្វ័យប្រវត្តិ (Code generator)

១. សូមអនុវត្តតាមការណែនាំខាងលើចាប់ផ្ដើមពីចំនុចទី១ ដល់ចំនុចទី២។ នៅក្នុងទំព័រ Settings ដែលបានបង្ហាញនូវមុខងារចំនួនប្រាំមួយ នៅត្រង់មុខងារ Code generator ដោយចុចលើពាក្យ “Set up” ដើម្បីដាក់អោយដំណើរការមុខងារលេខកូដសំងាត់ដោយស្វ័យប្រវត្តិ ដូចរូបខាងក្រោម។

២. សូមអនុវត្តតាមការណែនាំខាងក្រោមសំរាប់ ដូចរូបភាពខាងក្រោម។

៣. សូមបើកកម្មវិធីហ្វេសប៊ុកក្នុងទូរស័ព្ទដៃរបស់អ្នក ហើយចុចត្រង់សញ្ញាត្រេបីដងដែលស្ថិតនៅខាងលើនៃជ្រុងខាងស្ដាំដៃនៃកម្មវិធីហ្វេសប៊ុកនេះ បន្ទាប់មកសូមស្វែងរកពាក្យ “Code Generator” ដើម្បីទទួលបានលេខកូដសំងាត់ដោយស្វ័យប្រវត្តិ

៣. សូមបញ្ជូលលេខកូដសំងាត់ដោយស្វ័យប្រវត្តិផ្ទៀង​ផ្ទាត់ ហើយនឹងចុចលើពាក្យា “close” ដើម្បីដាក់អោយដំណើរការមុខងារមួយនេះ ដូចរូបភាពខាងក្រោម។

ពេលក្រោយមកទៀត នៅពេលដែលអ្នកព្យាយាមធ្វើការ log-in ចូលគណនី Gmail អ្នកនឹងឃើញនូវផ្ទាំងមួយដូចខាងក្រោម (បន្ទាប់ពីអ្នកដាក់នូវ username និង password របស់អ្នក)

វាត្រូវការតែ ៥នាទីប៉ុណ្ណោះដើម្បីដាក់ដំណើរការមុខងារ 2FA នៅក្នុងគណនី Facebook របស់អ្នក ហើយនេះជាអ្វីដែលខ្ញុំណែនាំបំផុត។