March 28, 2024

Language:

CamSA18-12 : សូមប្រុងប្រយ័ត្នគ្រាន់តែបើកមើលវេបសាយកុំព្យូទ័រប្រើប្រាស់ Windows អាចត្រូវបានហេគ

តើកុំព្យូទ័ររបស់អ្នកអាចត្រូវបានគេហេគចូលដោយគ្រាន់តែចុចលើបញ្ជប់ (link) ឬបើកមើលវេបសាយ? ចម្លើយគឺ អាច​ (YES)

ក្រុមហ៊ុនម៉ៃក្រូសូហ្វទើបតែបានបញ្ចេញនូវការធ្វើបច្ចុប្បន្នភាពសន្តិសុខ ដែលបានធ្វើការជួសជុលទៅលើចំនុចខ្សោយធ្ងន់ធ្ងរបំផុតជាច្រើននៅក្នុងប្រព័ន្ធប្រតិបត្តិការវីនដូរ​ (Windows) និងផលិតផលផ្សេងៗទៀតរបស់ខ្លួន ដែលក្នុងនោះមាន ៥ ចំនុចដែលអាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការហេគចូល ទៅក្នុងកុំព្យូទ័រដោយគ្រាន់តែអ្នកបើកចូលវេបសាយប៉ុណ្ណោះ។

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការជួសជុលកំហុសឆ្គងចំនួន ៥ចំនុចនៅក្នុង Windows Graphics Component ដែលបណ្តាលមកពីការគ្រប់គ្រង embedded fonts​ មិនបានត្រឹមត្រូវរបស់ Windows Font library ហើយវាបានធ្វើឲ្យមានផលប៉ៈពាល់ទៅដល់គ្រប់ជំនាន់នៃ Windows OS ដែលរួមមាន Windows 10 / 8.1 / RT 8.1 / 7, Windows Server 2008 / 2012 / 2016 ។

អ្នកវាយប្រហារអាចធ្វើការវាយលុកទៅលើចំនុចខ្សោយនេះ ដោយបញ្ជោតឲ្យអ្នកប្រើប្រាស់ធ្វើការបើកនូវឯកសារ (មានភ្ជាប់មេរោគ) ឬចូលទៅកាន់វេបសាយដែលគ្រប់គ្រងដោយអ្នកវាយប្រហារ ហើយបន្ទាប់មកធ្វើការគ្រប់គ្រងម៉ាស៊ីនកុំព្យូទ័រទាំងស្រុងតែម្តង។

ចំនុចខ្សោយទាំងប្រាំនោះមានលេខកូដ CVE-2018-1010, CVE-2018-1012, CVE-2018-1013, CVE-2018-1015 និង CVE-2018-1016។

ក្រៅពីនេះ ម៉ៃក្រូសូហ្វក៏បានធ្វើការជួសជុលទៅលើចំនុចខ្សោយដែលអាចឲ្យមានការគ្រប់គ្រងម៉ាស៊ីនពីចម្ងាយនៅក្នុង Microsoft Office
និង Microsoft Excel ។

អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ត្រូវធ្វើការអាប់ដេតសន្តិសុខទាំងនោះជាបន្ទាន់ដើម្បីជៀសវាងមានបញ្ហាដោយប្រការណាមួយពាក់ព័ន្ធទៅនឹងចំនុចខ្សោយខាងលើ​ ដោយអាចចូលទៅកាន់ Settings → Update & security → Windows Update → Check for updates ៕

វេបសាយពាក់ព័ន្ធ

https://portal.msrc.microsoft.com/en-US/security-guidance/advisory/CVE-2018-1013

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.