March 29, 2024

Language:

CamSA18-08: ការព្រួយបារម្ភបញ្ហាសន្តិសុខគណនីហ្វេសប៊ុកពាក់ព័ន្ធទៅនឹងពាក្យ BFF

នាពេលថ្មីៗនេះ​ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ  (CamCERT) នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានការកត់សំគាល់នៃការព្រួយបារម្ភពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមអំពីពាក្យថា BFF។

មានការនិយាយថា ពេលដែលយើងធ្វើការ Comment នៅក្នុងហ្វេសប៊ុកពាក្យថា​ BFF ចេញព័ណ៌បៃតងគឺមានន័យថាគណនីហ្វេសប៊ុករបស់អ្នកមានសុវត្ថិភាព បើមិនចេញព័ណ៌នោះទេគឺមានន័យថាត្រូវបានគេហេគ។ នេះគឺជាព័ត៌មានមិនពិត។

ការិយាល័យ CamCERT សូមធ្វើការបកស្រាយថា BFF  គឺជាពាក្យដែលគេនិយមប្រើប្រាស់នៅក្នុងវេបសាយ ប្រព័ន្ធបណ្តាញសង្គម ឬនៅក្នុងយន្តការផ្សេងៗទៀត ដែលក្នុងនោះក៏មាន Facebook, Instagram, Twitter, …ល។ ពាក្យថា BFF មកពីពាក្យថា Best Friend Forever ដែលមិនពាក់ព័ន្ធអ្វីទាំងអស់ជាមួយនឹងសន្តិសុខនៃគណនីហ្វេសប៊ុករបស់អ្នកឡើយ។ ពាក្យនេះគឺដូចជាពាក្យដទៃទៀតដែលប្រើប្រាស់ជាមួយហ្វេសប៊ុកដែរៈ Congrats, Congradulations, … វានឹងប្រែទៅជាព័ណ៌ផ្សេង។

សូមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ កុំមានការព្រួយបារម្ភអំពីបញ្ហានេះ។

ដើម្បីសន្តិសុខនិងសុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញសង្គម អ្នកគួរតែ:

១​. ប្រើប្រាស់ពាក្យសម្ងាត់ដែលខ្លាំង​ ចាប់ពី ៨តួអក្សរឡើង (ដែលមានតួអក្សរ លេខ និមិ្មត្តសញ្ញាបញ្ចូលគ្នា)
២. ដាក់ដំណើរការមុខងារផ្ទៀងផ្ទាត់ពីរស្រទាប់ (2 Factor Authentication)
៣. មិនត្រូវចុចទៅលើតំណរភ្ជាប់ (link) ឬព័ត៌មានណាដែលគួរឲ្យសង្ស័យ ឬមានប្រភពមិនច្បាស់លាស់
៤. ត្រួតពិនិត្យទៅលើសារដែលផ្ញើរមកតាម Facebook Messenger ឲ្យបានច្បាស់លាស់ ឬបើអាចសូមធ្វើការផ្ទៀងផ្ទាត់ជាមួយអ្នកដែលបានផ្ញើរអ្វីមកអ្នកជាមុនសិន!
៥. សូមគិតឲ្យបានពីរ ឬបីដងមុននឹងចុចទៅលើអ្វីមួយ
៦. សូមធ្វើការត្រួតពិនិត្យរកប្រភពព័ត៌មានជាមុនសិន ឬសាកសួរអ្នកជំនាញ ផ្នែកនេះ ដើម្បីជៀសវាងការបាត់បង់ដោយប្រការណាមួយ!
៧. សូមរាយការណ៍ទៅកាន់ CamCERT: incident@camcert.gov.kh បើសិនជាអ្នកមានបញ្ហាសន្តិសុខ

បន្ថែមជាមួយនឹងចំនុចខាងលើនេះ អ្នកគួរតែអានអត្ថបទខាងក្រោម

១. ស្តីអំពីសន្តិសុខនិងឯកជនភាពនៃការប្រើប្រាស់ បណ្តាញសង្គម

២. វិធីសាស្ត្រក្នុងការស្រោចស្រង់គណនីហ្វេសប៊ុក

សន្តិសុខនិងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យាគឺចាប់ផ្តើមពីខ្លួនអ្នក។ សូមអរគុណដល់អ្នកដែលបានចូលរួមចំណែកធ្វើឲ្យការប្រើប្រាស់អ៊ិនធឺណិតនៅកម្ពុជាកាន់តែមានសន្តិសុខ និងសុវត្ថិភាព៕

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.